ទីបំផុតលោក Nawat ទម្លាយមូលហេតុច្បាស់ៗ ដែលជ្រើសរើសយកបវរកញ្ញា វៀតណាម ឱ្យគ្រងមកុដឆ្នាំនេះ…(មានវីដេអូ)

ដំណើរ​ការនៃ​កម្មវិធីប្រកួត Miss Grand International 2021 ត្រូវ​បាន​បញ្ចប់​ជាស្ថាបពរ នៅ​រាត្រីថ្ងៃទី ៤ ខែធ្នូ ប្រទេស​ថៃ ដោយបេក្ខភាពតំណាងប្រទេសវៀតណាម Nguyen Thuc Thuy Tien បានឈ្នះជ័យលាភី និងបានគ្រងម្កុដនៅក្នុងការប្រកួតឆ្នាំនេះ។

កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅប្រិយមិត្តពិតជាបានជ្រាបហើយថា ការប្រកួតសម្រស់កញ្ញាឯកដ៏ធំប្រចាំឆ្នាំ Miss Grand International ២០២១ ក៏បានបញ្ចប់ទៅយ៉ាងរលូន ដោយក្នុងនោះកម្មវិធីក៏បានរកឃើញនូវម្ចាស់មកុដរបស់ខ្លួនរួចផងដែរ នោះគឺបានទៅលើបវរកញ្ញាមកពីប្រទេសវៀតណាម នាង Tein Thuc Thuy Nguyen ដែលជាម្ចាស់មកុដនារដូវកាលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលបានមកុដជាម្ចាស់ជ័យលាភី ក្នុងនោះគេក៏ឃើញមានសារអបអរសាទរជាច្រើនជុំវិញពិភពលោក ជូនចំពោះបវរកញ្ញាវៀតណាម ដែលមានសមត្ថភាពដណ្ដើមយកមកុដនាឆ្នាំនេះទៀតផង។ ជុំវិញបញ្ហានៃការជ្រើសរើសនេះ ក៏បានធ្វើឱ្យស្ថាបនិកនៃកម្មវិធី Miss Grand International លោក Nawat Itsaragrisil ចេញមកទម្លាយមូលហេតុផងដែរតាមរយៈការឡាយរបស់លោកកាលពីរាត្រីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងទៅថា លោកពិតយល់ច្បាស់ថាការដែលលោកជ្រើសរើសយកបវរកញ្ញាវៀតណាមនេះច្បាស់ជា មានមិតិមិនពេញចិត្តពីសំណាក់មហាជនមួយចំនួនជាមិនខាន ក៏ប៉ុន្តែការសម្រេចចិត្តរបស់លោកនៅពេលនេះ គឺពឹងផ្អែកលើភាពពិត និង ជំហរត្រឹមត្រូវ ព្រោះលោកបានជ្រើសរើសបវរកញ្ញាម្នាក់ ដែលល្អ ព្រមទាំងមានឆន្ទៈល្អប្រសើរ ជូនស្ថាប័នរបស់លោកនាពេលនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Nawat បានបន្តថា បវរកញ្ញាវៀតណាម គឺមានគុណសម្បត្តិទាំងព្រម មិនថាចរិយា និង សម្រស់ ពីព្រោះថា នាង Tein Thuc Thuy Nguyen ស្អាតពីធម្មជាតិ ពុំមានការកែសម្ផស្សត្រង់ចំណុចណាមួយឡើយ ហើយនេះជាអ្វីដែលលោកចង់បាន។
ម៉្យាងវិញទៀត ចំណេះដឹងរបស់បវរកញ្ញាវៀតណាម ក៏កាន់តែអង្រួនចិត្តឱ្យលោកចាប់អារម្មណ៍កាន់តែខ្លាំងបន្ថែមដែរ ដោយហេតុថា នាងអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អប្រសើរ ងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា ខណៈពេលរួមការងារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីរឹតតែធ្វើឱ្យលោកកាន់តែចាប់អារម្មណ៍នោះ គឺ ការត្រៀមខ្លួនរបស់នាង ពីព្រោះ បវរកញ្ញារូបនេះ មុន នឹងមកប្រកួត និង អំឡុងពេលប្រកួត នាងពិតជាសហការ រៀបចំខ្លួន និង ការងាររបស់នាង បានយ៉ាងល្អ ជាពិសេស នាងមានការសហការពីក្រុមការងាររបស់នាងនៅឯប្រទេសកំណើតផងដែរ ដែលនេះជាចំណុចសំខាន់ ដែលលោកត្រូវតែសម្រេចចិត្តជ្រើសយកបវរកញ្ញាវៀតណាមឱ្យគ្រងមកុដនាឆ្នាំនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះ លោក Nawat ក៏បាននិយាយបន្តថា វាជាប្រវត្តិសាស្ត្រសម្រាប់លោកហើយ ដែលលោកអាចជ្រើសរើសបវរកញ្ញ ដែលទទួលបានការគាំទ្រច្រើនបែបនេះ ពោលគ្រាន់តែបង្ហោះរូបភាពនាងភ្លាម គេសង្កេតឃើញថា បវរកញ្ញាវៀតណាមទទួលបាន Like រហូតដល់ជាង 400K ឯណោះ ហើយនេះជាអ្វីដែលលោកចង់បាន ក្នុងនាមលោកជាអ្នកជំនួញម្នាក់ ដែលចំណាយលុយរាប់លានរៀបចំកម្មវិធី ជាពិសេសវានឹងអាចនាំឱ្យអាជីពរបស់លោកកាន់តែរីកចម្រើនទៅមុខ។ ក្នុងនោះ លោក Nawat បន្តទៀតថា សំណាងហើយ ដែលលោកបានជ្រើសរើសយកវៀតណាម បើមិនអ៊ីចឹង លោកច្បាស់ជាស្តាយក្រោយជាក់ជាមិនខាន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *