ម្ចាស់ហាង V Shop ទម្លាយរឿងកំសត់ទៅរកស៊ីនៅលើទឹកដីថៃ ១យប់បានដេកតែ ៣ម៉ោង ចុងក្រោយទ្រព្យបែងចែកជា២ ចំណែក?…

នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២១ យោងតាមផេកហ្វេសប៊ុក របស់ម្ចាស់ហាង V Shop បានបង្ហោះរូបភាពរៀបរាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំដឹងថាសំរាប់អ្នកទាំងអស់គ្នាតែងតែគិតថា នៅពីក្រោយភាពជោគជយ័របស់នារីម្នាក់ តែងតែមនុស្សប្រុសនៅពីក្រោយខ្នង អាចទេប្តូរផ្នត់គំនិតគិតបែបនេះខ្លះ? ខ្ញុំអាចនិយាយបានថាមិនមែនមានតែខ្ញុំទេដែរជាមនុស្សស្រីម្នាក់ដែររឹងមាំ និងតស៊ូ ដោយខ្លួនឯង ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំដឹងថាខ្ញុំនិយាយអ្វីពេលនេះក៏អ្នកទាំងអស់គ្នាមិនជឿរដែរ ព្រោះផ្នត់គំនិតអ្នកទាំងអស់គ្នា មនុស្សស្រីសុទ្ធតែទន់ខ្សោយ គ្មានមនុស្សប្រុសជួយធ្វេីមិនបានទេ ។ ដោយសារអ្នកទាំងអស់គ្នាមានគំនិតបែបនេះហេីយ ទេីបមនុស្សស្រីភាគច្រេីនមិនមានកំលាំងចិត្តក្រោកឈរឡេីង រកលុយដោយខ្លួនឯង ដេីម្បីជៀសពីការរំពឹងលេីប្តី។ ធ្វេីអោយមនុស្សប្រុសមួយចំនួនមេីលងាយ មិនអោយតំលៃ ហេីយមនុស្សស្រីយេីងគ្មាជំរេីសអ្វីក្រៅពីទ្រាំខាំមាត់សង្កត់ចិត្ត ទទួលពាក្យមេីលងាយពីមនុស្សប្រុស និង គ្រួសារសាច់ញាតិ្តខាងគេ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពទាំងអស់នេះគឺជារូបភាពដំបូងកាលខ្ញុំមិនទាន់ស្គាល់អតីតមិត្តប្រុសរបស់ខ្ញុំ ។ ខ្ញុំមកនៅថៃបាន ១០ខែហេីយទេីបជួបគាត់ ។ ខ្ញុំចាប់ផ្តើម និងមានមុខរបររបស់ខ្ញុំស្រាប់ហើយ ខ្ញុំបានបង្កេីតវាឡេីងដោយខ្លួនឯងដោយគ្មានអ្នកណាម្នាក់មកជួយឡេីយ។ ដេីមទុនក៏ខ្ញុំជាអ្នកសន្សំដោយខ្លួនឯង ត្រួសត្រាយផ្លូវដោយខ្លួនឯង រហូតឈរជេីងនឹង ដោយមិនមានអ្នកណាមកប្រាប់ខ្ញុំថាត្រូវធ្វេីដូចម្តេចឡេីយ។ បេីសិនជាមិត្តភក្តិឬបងៗអ្នកដែរស្គាល់ខ្ញុំតាំងពី 7-8 ឆ្នាំមុន ប្រហែលជាស្គាល់ និងយល់ច្បាស់ តាំងពីលក់អនឡាញដំបូងខ្ញុំតស៊ូយ៉ាងមេចខ្លះ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រៀនបណ្តេីរលក់អនឡាញបណ្តេីរ ដឹកឥវ៉ាន់អោយគេខ្លួនឯងបណ្តេីរ ព្រឹកទៅទិញឥវ៉ាន់ថ្ងៃដឹកអោយគេ យប់ទៅរៀនទៀត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដល់ក្រោយមកអនឡាយលក់មិនសូវដាច់ក៏សំរេចចិត្តចាកចេញពីស្រុកកំណេីតតែម្នាក់ឯង លុយក្នុងដៃមានតែតិចទេ ទៅរស់នៅថៃទាំងមិនស្គាល់ទិសតំបន់ មិនចេះនិយាយ សួរថាមនុស្សស្រីមានប៉ុន្មានអ្នកហ៊ានធ្វេី។ មកតែម្នាក់ឯងសុទ្ធ គ្មានបងប្អូន មិត្តភក្តិកំដរជូនមកទេ ដេីរតាមដងវិថីផ្សងព្រេងគ្រប់ទិសទី។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយថ្ងៃដេីរប្រមូលឥវ៉ាន់ជាង១០ម៉ោង ចុកជេីងទេ? ម៉ោង៣យប់បានបានគេង ត្រូវភ្ញាក់ម៉ោង៦:០០វិញទៀត មួយថ្ងៃគេងបានតែ៣ម៉ោងទេ។ ញាំតែម្ហូបក្លាសេទូរទឹកកករាល់ថ្ងៃ ដេីម្បីបំពេញក្រពះ។ ពេលនោះគាត់នៅឯណា? ហេីយខ្ញុំធ្វេីបានទេ?
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំសូមអភយ័ទោសបេីខ្ញុំនិយាយទៅមានការទាស់ខុសត្រង់កន្លែងណាមួយ 🙏🙏
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *