ពិធីការនីជើងចាស់ និងជាអគ្គនាយិការ​រង​ពីររូប​នៅ​ស្ថានីយ​ជាតិ​កម្ពុជា(ទទក) ប្រតិកម្ម​ចំពោះពាក្យ​ពេចន៍ឌឺដងរបស់ វី​ជេ តា​ប៊ុ​យ (មានវីដេអូ)

កាលពីពេលថ្មី អគ្គនាយិការ​រង​ពីររូប​នៅ​ស្ថានីយ​ជាតិ​កម្ពុជា បាន​ប្រតិកម្ម​ចំពោះ​ទង្វើ​របស់​វី​ជេ​តា​ប៊ុ​យ ក្នុង​កម្មវិធី​ពេញចិត្ត​ឬ​អត់​ប្រើពាក្យ​ពេចន៍​ឌឺដង​មកដល់​ស្ថានីយ៍ទូរទស្សន៍​របស់​ពួកគាត់ ដែល​យក​រឿង​ចំអន់​គ្នា​លេង​ក្នុង​កម្មវិធី​ពេញចិត្ត​ឬ​អត់ ត្រង់ឃ្លាមួយ “និយាយសុភាព​ចឹងអាច​ទៅធ្វើ​ការ​នៅ​ទទ​កបាន….” និង ពិធី​ការិនី និយាយ និងសំ​លេងសើច​: ខ្លាច​គេ​ដេញ​ទៅធ្វើ​ការ​នៅ​ទ​ទក ។

នេះបើតាមគណនេយ្យហ្វេសបុករបស់អ្នកស្រី ដែលមានឈ្មោះថាLeakhena OR បានមានប្រតិកម្មយ៉ាងដូច្នេះថា៖

ថាមិនខឹងទេ តែមើលហើយមើលទៀតទ្រាំមិនបាន! ក្នុងនាមជាពិធីការិនីមួយរូបរបស់ស្ថាប័នជាតិ ទទក ខ្ញុំពិតជាសោកស្តាយដែលពិធីករនិងពិធីការិនី កម្មវិធីពេញចិត្តរឺអត់ របស់MYTV យកតំលៃនៃអត្តចរិក សីលធម៌ សុជីវភាព និង ក្រមវិជ្ជាជីវៈរបស់យើងខ្ញុំជាពិធីករ ពិធីការិនី មកលេងសើចកំប្លុកកំប្លែង.
ខ្ញុំសូមអោយប្អូនៗសូមទោសជាសាធារណះចំពោះសំដីដែលបាននិយាយទោះជាចេតនារឺអចេតនាក៏ដោយ. ១/ពាក្យដែលពិធីករនិយាយថា: សុភាពអាចទៅធ្វើការនៅទទកបាន(ខ្ញុំមិនចាប់កំហុសទេ) ២/ពិធីការិនី និយាយ និង សំលេងសើច: ខ្លាចគេដេញទៅធ្វើការនៅទទក (បានន័យថាម៉េចខ្លាចគេដេញហ្នឹង! សូមជួយពន្យល់ ? រួមទាំងសំលេងសើចបានន័យថាម៉េច?)

ខ្ញុំសូមភ្ជាប់សំណេរលោកជំទាវ កុច មារតី ដែលជារៀមច្បងខ្ញុំ.

ខ្ញុំមិនមែនជាមនុស្សឥតខ្ចោះដែលមិនចេះខុស ឆ្គងនោះទេ តែបទពិសោធន៏ការងារជាអ្នកអាន ជាអ្នកអត្ថាធិប្បាយ ជាពិធីការនី ជាង ២០ឆ្នាំមកនេះ ល្មមអាចចែករំលែកជូនប្អូនៗ ជាអ្នកអត្ថាធិប្បាយ ជាពិធីករ ពិធីការនី ជំនាន់ក្រោយបាន ដឹងខ្លះៗ ថាជាពិធីករ ពិធីការនីត្រូវតែ :

ប្រុងប្រយ័ត្នរាល់ពាក្យពេចន៏និយាយស្តីចេញ មក ត្រូវដឹងថាវា បានចូលត្រចៀកអ្នកស្តាប់ អ្នកមើលរាប់ពាន់ រាប់មុឺននាក់ ក្នុងពេលតែមួយ ដូច្នេះ ត្រូវប្រាកដក្នុងចិត្ត កុំអោយពាក្យពេចន៏ ដែលយើងនិយាយចេញមកក្លាយជាអាវុធមុខ២

ចាំថា ជាមនុស្សសាធារណៈ គ្រប់យ៉ាងដែល យើងនិយាយ យើងសម្តែង ចេញទៅ អ្នកស្តាប់ អ្នកមើល ចង់ឬមិនចង់ គេគិតនិងជឿ ថាវាត្រូវ វាល្អ គេនឹងយកតម្រាប់តាម ដូច្នេះត្រូវស្រាវជ្រាវអោយច្បាស់ មុននិងនិយាយឬបង្ហាញ

ចាំថា ខ្លួនយើងជាកោសិកាមួយរបស់សង្គមដែលមានឱកាសជាងមនុស្សទូទៅ ក្នុងការជួយ សង្គមជាតិ តាមរយៈ ការនិយាយ ការសម្តែង ចូលរួមអប់រំ រក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជាគំរូរអោយមនុស្សជំនាន់ក្រោយៗ ស្របតាម ពាក្យស្លោក « បុរាណមិនយឺត សម័យមិនបរទេស »

ចាំថា យើងមិនមែនជាតុលាការ មិនមែនជាគ្រូបង្រៀន មិនមែនជាគ្រូពេទ្យ ដែលកាត់ក្តី ដែលបង្រៀន និង ផ្តល់ដំបូន្មានលើការព្យាបាល ដល់ប្រិយមិត្តខ្លួនឡើយ យើងត្រឹមជាអ្នកពាំនាំអ្វីដែលពិត មានអំណៈអំណាងត្រឹមត្រូវច្បាស់លាស់ ជូនប្រិយមិត្តប៉ុណ្ណោះ រក្សាជំហរកណ្តាល មិនលម្អៀង មានហេតុផល មានទឡ្ហីករណ៏ ច្បាស់លាស់ចំពោះរឿងរ៉ាវដែល លើក យកមកវិភាគក្នុងកម្មវិធីរបស់ខ្លួនមិនវាយប្រហារ ឬ ប៉ះពាល់សិទ្ធរបស់គេ ។សូមអរគុណ

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *