លោក ព្រាប សុវត្ថិ នឹងភរិយា នៅតែផ្អែមល្ហែមដាក់គ្នា មិនចាញ់គូសេ្នហ៍ថ្មីថ្មោងទេ (មានវីដេអូ)

ភាគច្រើន អ្នកលេងបណ្តាញសង្គម តែងតែស៊ែរពីសកម្មភាពគ្រួសារ និងជីវិតឯកជនរបស់ តារាចម្រៀងលំដាប់ លោក ព្រាប សុវត្ថិ ដែលពួកគេ រស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ បើទោះបីជា មានកូនធំៗ ស្មើនឹងខ្លួនក៏ដោយ។
បច្ចុប្បន្ន កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅតែអាចឈរជើងលើវិស័យសិល្បៈផ្នែកចម្រៀងលំដាប់ជួរមុខដែលមានអ្នកគាំទ្រច្រើន មិនចាញ់ពេលមុនៗឡើយ បើទោះបី ពេលនេះ លោកមានភរិយា និងកូនប្រុស ៣នាក់រួចក៏ដោយក៏មិនបានធ្វើឲ្យប៉ះពាល់យប្រជាប្រិយភាព លើអាជីពជាតារាចម្រៀងដែរ មានតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញជាងមុនថែមទៀត។

យ៉ាងណាមិញ បើងាកទៅមើលជិវិតឯកជនរបស់លោក ព្រាប សុវត្ថិ និងក្រុមគ្រួសារវិញ តារាចម្រៀងរូបនេះ តែងតែធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើននាក់ ច្រណែននឹងជីវិតរស់នៅប្រចាំថ្ងៃជាមួយ ភិយា និងកូនៗលោកជានិច្ច។ ជាការពិតណាស់

បើគិតពីចំណងស្នេហាប្ដីប្រពន្ធរបស់តារាប្រុសរូបនេះវិញ មានរយៈពេលជាង ២៣ឆ្នាំហើយ តែលោកអាចរក្សាភាពរឹងមាំនិងនៅតែយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅជូនគ្រួសារគ្មានពេលចន្លោះឡើយ បើទោះបីរវល់ជាមួយការងារយ៉ាងណាក្ដី។

ម្យ៉ាងវិញទៀត ថ្មីៗនេះ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ និងភរិយា បានធ្វើឲ្យហ្វេនៗជាច្រើននាក់ រំភើបនឹងជីវិតប្ដីប្រពន្ធអ្នកទាំងពីរសាជាថ្មីផងដែរ។

ដោយភរិយាយតារាចម្រៀងរូបនេះ បានបង្ហោះវីដេអូ ពីសកម្មភាពខ្លួនជាមួយស្វាមី ដោយបង្ហាញអារម្មណ៍រំភើប ដែលបានសា្វមី ទិញកាដូជាកាបូបម៉ាកល្បីជូនខ្លួននោះ។ ក្នុងវីដេអូនោះផងដែរ ភរិយាតារាប្រុសរូបនេះ បានស្ទុះទៅអោបថើបស្វាមីពេញទំហឹង ​ដោយក្ដីរំភើបពេលឃើញស្វាមីទិញកាដូដែលខ្លួនពេញចិត្ត៕

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *