ញាក់សាច់! សៀវម៉ី បង្ហាញភូមិគ្រឹះ ធ្វើអោយមហាជនភ្ញាក់ផ្អើល..(មានវីដេអូ)

មានការភ្ញាក់ផ្អើលមិនតិចទេ អ្នកលក់ឡេសាច់សខ្ចីមានប្រជាប្រិយភាពអ្នកនាង Siv Mey ជារើយៗគេសង្កេតឃើញ អ្នកនាងធ្វើបុណ្យនិងសប្បុរសធម៌ជាច្រើន ធ្វើអោយមហាជនស្ញើចសរសើរអ្នកនាងជាច្រើន យ៉ាងណាមិញ មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីផ្ទះវីឡាស្កឹមស្កៃ

របស់តារាហ្វេសប៊ុក គឺ អ្នកនាង Siv Mey Online ដែលត្រូវគេស្គាល់ថា គឺម្ចាស់ផេក Siv Mey Online Shop និងជាម្ចាស់ផលិតផល EiEi ត្រូវបានបង្ហាញមុននេះ នៅលើផេកផ្លូវការរបស់អ្នកនាង។

នាងមិនត្រឹមតែល្បីក្នុងមុខជំនួញអនឡាញ និងសប្បុរសធម៌ប៉ុណ្ណោះទេ តែអ្នកនាងក៏ជានារីស្ដុកស្ដម្ភដែលមានទ្រព្យមិនខុសពីសេដ្ឋីនីម្នាក់។ អ្នកនាងក៏ត្រូវគេដឹងថាមាន វីឡាស្កឹមស្កៃនៅភ្នំពេញ មានដីរាប់ហិកតានៅព្រៃវែង និងមុខជំនួញផ្សេងទៀត ក្រៅពីរបរអនឡាញផងដែរ។

ដោយឡែក មុននេះបន្តិច នាងបានបង្ហោះវីដេអូថ្មីមួយពីគម្រោងសាងសង់ភូមិគ្រឹះថ្មីរបស់ខ្លួនដែលនឹងបុកគគ្រឹះរៀបចំធ្វើក្នុងខែកញ្ញាខាងមុខនេះ ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើនបើកភ្នែកធំៗ និងលាន់មាត់សរសើរពីម៉ូតភូមិគ្រឺះនាងស្ទើរតែគ្រប់គ្នា។

តាមរយៈវីដេអូថ្មីនោះ ឃើញថា ម៉ូតភូមិគ្រឹះ ពីជ្រុងមួយទៅជ្រុងមួយ ពិតជាបានច្នៃឡើងយ៉ាងប្រណីត ហើយស្រស់ស្អាតខ្លាំង មិនតែប៉ុណ្ណោះមានទីធ្លាធំទូលាយ និងមានអាងហែលទឹកទៀតផង៕នេះបើយោងតាមផកេហ្វេសប៊ុករបស់ អ្នកនាង Siv Mey បានបង្ហោះថា៖ «ជួបគ្នានៅពេលឆាប់ៗនេះណាសំណព្វចិត្ត🏦
នេះបានគេហៅថាភូមិគ្រឹះណាបងប្អូនជាទីស្រាលាញ់😂
ស្អាតអត់បងប្អូនទាំងអស់គ្នាសុំម្នាក់មួយមាត់មកណាបងប្អូនជាទីស្រលាញ់💜 បុកគ្រឹះខែ9ខាងមុខនេះហើយណាត្រូវកាចំលងម៉ូតអីចំលងទៅណាបើស្រលាញ់ចែសៀវមិនកំណាញ់ទេណាok 😂 សូមបញ្ចក់ថាមិនមែនទិញស្រាប់ទេហើយសាច់ផ្ទះទំហំ16m*24mហើយថាភូមិគ្រឹះដែរនោះទេ😂 មិនកុហក់បងប្អូនថាលួចធ្វើយូឆ្នាំហើយដែរតែនាងខ្ញុំមិនអួតនោះទេ😂 (សូមបញ្ចាក់ថាគឺបុកគ្រឹះថ្ងៃ9ខែ9ខាងមុននេះណាបងប្អូន)😂» ។តោះទស្សនាវីដេអូដូចខាងក្រោម៖


Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *