ញាក់សាច់!អ្នកនាង Love Riya ទិញគ្រឿងអលង្ការ មួយឈុតនេះតម្លៃជិត២០ម៉ឺនដុល្លារ គ្រាន់តែទៅទៅខួបកំណើត…

ភ្នំពេញ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនជាពិសេសអ្នកចូលចិត្តលេងបណ្តាញសង្គមប្រាកដជាស្គាល់ជ្រាបច្បាស់ហើយ តារាហ្វេសប៊ុក អ្នកនាង Love Riya នារីសុិចសុីសាច់សខ្ចី គឺជាអ្នកលក់ផលិតផល អនឡាញ ឡេ ម្ស៉ៅ ដ៏មានឈ្មោះល្បីល្បាញ ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO ឡាយផងដែរ។

អ្នកនាង Love Riya ថែមទាំងទទួលបានការកោតសរសើរពីមនុស្សជាច្រើន បើទោះបីជាខ្លួន មានឈ្មោះស្រ្តីមេម៉ាយក៏ពិតមែន តែនាងមានការតស៊ូខិតខំប្រឹងប្រែង ជម្នះគ្រប់ឧបសគ្គ រហូតមានភាពជោគជ័យដូចសព្វថ្ងៃនេះ ដែលនាងក៏តែងតែបង្ហាញពីជីវិតដ៏ហ៊ឺហារ ក្នុងភាពស្រណុកសុខស្រួល ជាមួយនឹងការប្រើប្រាស់របស់របរដ៏ទំនើបៗ មិនថា ផ្ទះ ឡាន ឬគ្រឿងអលង្កានោះទេ។ ។ ទោះជាយ៉ាងណា Riya នៅតែរឹងមំា ខំប្រឹងប្រែងរកស៊ីចិញ្ចឹមកូន ដោយកំលាំញើសឈាម រហូតទទួលបានជោគជ័យខ្លាំងសឹងតែមិនគួរឲ្យជឿ។

ហើយថ្មីៗនេះទៀត Love បានបង្ហាញផ្ទះវីឡាគំរូ ដ៏ធំស្កឹមស្កៃមួយ សម្រាប់កូនស្រីជាទីស្រឡាញ់ ព្រមទាំងភ្ជាប់សារបញ្ជាក់ថា “នេះជាផ្ទះ របស់កូនទែនៗ របស់មាំ មី មាំ មី ទិញ នៅប៉េងហួតក៏បាន ក្តីសុខរបស់មាំ មី គឺ កូនជ្រូកពេជ្រ”។

នៅមិនទាន់អស់ទេ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះ ទៀត អ្នកលក់ឡេ ដ៏ស្រស់ស្អាតម្នាក់នេះ បានពាក់គ្រឿងអលង្ការមួយឈុត មើលទៅស្អាតទាក់ភ្នែកខ្លាំងណាស់ ពិសេសនោះគឺមានតម្លៃថ្លៃខ្លាំងណាស់ ដោយ ក្រវិល មានតម្លៃ 35,200 ដុល្លារ និងខ្សែក មានតម្លៃ 153,000 ដុល្លារ សរុបទំាងអស់គឺមានតម្លៃរហូតដល់ទៅ 188,200 ដុល្លារ ឯណោះ។

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *