សាឡិ ដែលជាក្មេងចេះ១៥ភាសា បានក្លាយជាយុវជនសុឆន្ទៈកម្ពុជាក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិន

ពេលថ្មីៗនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈផេកហ្វេសប៊ុក«柬单网»កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ប្អូនប្រុស សាលិក បានឡើងកម្មវិធីទូរទស្សន៏ដ៏ល្បីរបស់ចិន CCTV ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយបានឡើងបកស្រាយចម្រៀងដ៏ពិរោះ​​​​​​​​​​​​​​​​​​​​​។

ជាក់ស្តែព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន FUN Entertainment បានធ្វើកម្មវិធីសន្និសិទសារព័ត៌មាន ក្នុងការបង្ហាញជាផ្លូវការរបស់ យុវសិស្ស ធុច សាឡិ ដែលបានក្លាយជាទៅ យុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិនដោយក្រុមហ៊ុន FUN Entertainment។

ក្នុងនោះដែរ អ្នកនាង សំណាង ពុទ្ធានី ដែលជាតំណាងក្រុមហ៊ុន Fun Entertainment បានមានប្រសាសន៍ថា៖

“គោលបំណងក្នុងការធ្វើសន្និសីទកាសែតនេះ គឺដើម្បីបង្ហាញឲ្យឃើញថា ក្រុមហ៊ុន FUN គាំទ្រគ្រប់សកម្មភាព និងចង់លើកទឹកចិត្តដល់ យុវសិស្ស ធុធ សាឡិ ដែលប្អូនបានទទួលនូវអាហារូបករណ៍ទៅសិក្សារនៅប្រទេសចិន រហូតដល់ចប់ថ្នាក់សាកលវិទ្យាល័យ។ ហើយនេះក៏ជារូបភាពមួយ និងជាបទពិសោធន៍ដ៏ល្អ ដែលក្រុមហ៊ុនមានបំណងចង់ចែករំលែក និងបង្ហាញដល់យុវសិស្សរបស់ប្រទេសកម្ពុជាទាំងអស់ ឲ្យមានការយក

ចិត្តទុកដាក់ និងខិតខំប្រឹងប្រែង តស៊ូរៀនសូត្រ ដើម្បីលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា រួមទាំងអរិយធម៌ វប្បធម៌ និងជ្រុមជ្រែងក្នុងការលើកម្ពស់នៃវិស័យទេសចរណ៍ជាតិ ទៅកាន់ប្រទេសចិន និងអន្តរជាតិ ឲ្យកាន់តែមានភាពទួលំទូលាយ តាមរយៈវីដេអូខ្លីៗ ដោយមានការរួមផលិតពី ក្រុមហ៊ុន Fun និងការសហការពី យុវសិស្ស ធុច សាឡិផងដែរ”។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Fun Entertainment ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០ ក្នុងគោលបំណងបណ្តុះបណ្តាលយុវជន យុវនារីគ្រប់រូប ដែលមានទេពកោសល្យ និងក្តីស្រម៉ៃក្លាយខ្លួនជាសិល្បករសិល្បការិនី និងជាបុគ្គលដែលមានជំនាញ និងទេពកោសល្យច្បាស់លាស់ ដើម្បីទទួលបាននូវឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួន និងរួមចំណែកក្នុងការផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ រួមទាំងវិស័យទេសចរណ៏ជាតិឲ្យកាន់តែរីកសុះសាយ ទាំងថ្នាក់ជាតិនិងអន្តជាតិ៕

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *