ចាន់ សុបញ្ញា ចេញមួយបទទៀតហើយ “ស្រលាញ់បងស្រីរោងចក្រ” ផ្ទុះការគាំទ្រ (មានវីដេអូ)

ម្ចាស់ជ័យលាភី សម្រាប់កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ កាលពីរាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅ ដោយទទួលបានការបោះឆ្នោតច្រើនជាងគេពី សំណាក់ទស្សនិកជន ហើយក៏បានធ្វើឲ្យបញ្ញារំភើបចិត្តឡើងស្រក់ទឹកភ្នែក ព្រោះសម្រេចក្តីប្រាថ្នារបស់ខ្លួន។

ក្រោយមក ម្ចាស់ពានរង្វាន់រូបនេះ ពិតជាមិនធ្វើរឲ្យ អ្នកគាំទ្រ របស់ខ្លួនខកចិត្តឡើយ ដោយបទដំបូងរបស់ បញ្ញា ទទួលបានការគំាទ្រខ្លាំងសឹងតែមិនគួរឲ្យជឿ។

នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ខាងផលិតកម្ម រស្មីហង្សមាស ទើបបានបញ្ចេញបទចម្រៀង មួយ​បទទៀតហើយ របស់ បញ្ញា ក្រោមចំណងជើងថា “ស្រលាញ់បងស្រីរោងចក្រ” ដែលជាការ និពន្ធទំនុកច្រៀងដោយ ជុំ សំអង, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ មាស សុគន្ធ។

មួយបទនេះ ពិតជាទាក់ចិត្តអ្នកខ្លាំងណាស់ ដល់ថ្នាក់ពួកគាត់បង្ហាញអារម្មណ៍ថា ៖ ឡូយណាស់បញ្ញា, ក្បាច់រាំអេម, ច្រៀងពីរោះភ្លេងឡូយកប់ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់ និងទស្សនាទំាងអស់គ្នា ៖

<

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *