អ្នកនាង Love Riya ស៊យធំចោរចូលផ្ទះលួចយកទូរដែក១បាត់ ដែលមានគ្រឿងពេជ្រ ច្រើនឈុត និងលុយសុទ្ធចំនួន..(មានវីដេអូ)

Love Riya គឺជាអ្នកលក់ឡេ តាមហ្វេសប៊ុកដ៏ល្បីម្នាក់ កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ ជាពិសេសនោះ អ្នកលក់រូបនេះ មិនត្រឹមតែពូកែនិយាយចាក់ទឹកមិនលេចទេ ថែមទំាងមានរូបសម្រស់ស្រស់ស្អាត គួរឲ្យគយគន់ថែមទៀតផង ជាមួយការតុបតែងខ្លួន និង ពាក់សុទ្ធតែគ្រឿងអលង្ការថ្លៃៗ។

ក្រោយលែងលះជាមួយស្វាមី ដោយសារតែការរស់នៅមិនចុះសម្រុងគ្នា Riya នៅតែរឹងមំា និងខំប្រឹងរកស៊ី ដើម្បីចិញ្ចឹមកូនស្រី ជាទីស្រឡាញ់របស់ខ្លួន។

ទោះរវល់ខ្លាំងនៅក្នុងមុខជំនួញក៏ដោយ ម្សិលមិញនេះ នាថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ Riya បាននំាគ្នាទៅលំហែកាយដល់ខេត្តកំពតហើយ ព្រមទំាងភ្ជាប់សារខ្លីមួយ បញ្ជាក់ថា ៖ “កំពតកំពូលដួងចិត្ត”។

ជាក់ស្តែងមុននេះបន្តិច នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ នេះអ្នកនាង Love Riya បានLive វីដេអូ និយាយរឿងរ៉ាងចោរចូលផ្ទះវាយកំទិចជញ្ជាំង ដើម្បីឡើងយកទូរដែកអ្នកនាង Love Riya នេះបើតាមការរៀបរាប់របស់នាងថាចោរជិះឡានមកដឹកទូរដែរ១(តូច)ទៅបាត់ ដែលមានលុយសុទ្ធចំនួន៣០ម៉ឺនដុល្លារ តែសំណាងល្អនៅទូរដែក(ធំ) ។តោះទស្សនាវីដេអូដូចខាងក្រោម៖

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *