តារាចម្រៀងយក់ ថិតរដ្ឋា រំឭករឿងចាស់ជាមួយ ស្រីម៉ុច ធ្វើអោយអ្នកគាំទ្រភ្ញាក់ព្រឺត (មានវីដេអូ)

យក់ ថិតរដ្ឋា ជាតារាចម្រៀងស្រីដែលមានប្រជាប្រិយភាព និងមហាជន​ស្គាល់ថាជាតារា​ដែលមានសម្លេងបែបស្អក ក្រអួនក្រអៅដក់ជាប់ក្នុងបេះដូង​អ្នកស្ដាប់ ខណៈជីវិតឯកជន​របស់នាង​ហាក់មានភាពកក់ក្ដៅ​មិនដែលលេចឮអ្វី​ធំដុំ​ឡើយ ស្របពេល​ដែល​កាលពីម្សិលមិញនេះ​នាង​ស្រាប់តែបានធ្វើឲ្យអ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដោយ​បាន​បង្ហាញបទចម្រៀង​ចាស់របស់ខ្លួន​តាំងពីនៅក្នុងផលិតកម្ម​ SSB មក​េម្ល៉​ះ។

ទន្ទឹម​នឹងការទម្លាយ​អាថ៌កំបាំង​នេះ​ក្នុងនោះ​ យក់ ថិតរដ្ឋា ភរិយា ឃុំ ប៉ុណ្ណាដែត ក៏​លើ​កឡើង​ភ្ជាប់​តារាសម្ដែង​អ្នកនាង ស្រីម៉ុច ដែល​ជាតួសម្ដែង​ក្នុងបទនេះ​ដោយ​បញ្ជាក់បែបនេះ៖ «តោះស្តាប់បទចាស់​ៗលេង​ណាបងប្អូន បងស្រីម៉ុច តោះមើលរូបបង និងខ្ញុំកាលហ្នឹងតិចមើសបងហាសហាស្អាតម្យ៉ាងម្នាក់​តាស់បងស្រី !»។

ភ្លាម​ៗ​អ្នកនាង ស្រីម៉ុច ដែល​គេដឹងថា​មានស្វាមី​ជាជនជាតិបរទេស​នោះក៏បានចេញមុខឆ្លើយឆ្លងតាមរយៈខមិន​បែបភ្ញាក់ផ្អើល​ចំពោះសម្រស់ថា៖ «សាឡប់កប់សារីអូនអើយ ខ្លាចខ្លួនឯង»។ មិនទុកយូរឡើយ យក់ ថិតរដ្ឋា បានតបភ្លាមថា៖ «ស្អាត​របៀបកាលនុងណាបង»។ មិនទាន់ចប់នៅឡើយ​ ស្រម៉ុច​ ក៏បន្ថែម​ដោយការសរសេរ​ថា៖ «មែនតើអូនរូបរាងដូរតែសំលេងអូនឯងឡើងនៅ​តែផ្អែម​ដដែល»៕

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *