អ្នកស្រី ទ្រី ដាណា ឈប់អោយកូនស្រីលេងហ្វេសប៊ុក តែបែរជាអោយកូនធ្វើរឿងមួយនេះលើ Youtube វិញព្រោះតែ (មានវីដេអូ)

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានទទួលជ្រាបដឹងហើយថា អ្នកស្រី ទ្រី ដាណា បានផ្ដាំដល់នារីខ្មែរទាំងអស់ ត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ត្រូវមានការងារ ឬរបររកស៊ីណាមួយសម្រាប់ខ្លួនឯង មិនគួរពឹងតែលើប្រាក់ខែ ឬកម្លាំងរបស់ប្ដីឡើយ។

លោក​ស្រី​នាយិកា ទ្រី ដាណា បាន​ឲ្យ​ដឹង​ថា​មុន​នឹង​លោក​ស្រី​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​​ដេប៉ូ​ចែក​ចាយ​២៥ ខេត្ត​ក្រុង​ដូច​សព្វ​ថ្ងៃ​នេះ​​ដំបូង​ឡើយ​ខ្លួន
​គឺ​ជា​អ្នក​លក់​ខោអាវជជុះ​តាម​ចញ្ចើម​ផ្លូវ​ឲ្យ​កម្មករ​រោងចក្រ​កាត់​ដេ​​​ ខណៈ​នោះ​ដែរ​ក៏​មាន​ការ​មាក់ងាយ​ពី​មនុស្ស​ជុំវិញ​ខ្លួន​ផង​ដែរ។តែ​ការ​មាក់ងាយ​
ទាំង​នោះ​គឺ​ជា​កម្លាំង​ចិត្ត​​មួយ​ជំរុញ​ឲ្យ​លោក​ស្រី​នាយិកា​​ ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​ថា​ប្រសិន​បើ​ខ្លួន​នៅ​តែ​លក់​ខោអាវតាម​ចិញ្ចើម​ថ្នល់​បែប​នេះ​ទៀត​​មិន​អាច​រីកចម្រើន​មាន​បាន​ដូចគេ​នោះ​ទេ។ដូច្នេះ​ត្រូវ​តែ​ចម្រេច​ចិត្ត​ធ្វើ​អ្វី​ម្យ៉ាង​​ពី​អ្នកលក់​ខាលខ្យល់​ហាល​ភ្លៀង​ទៅ​លក់​នៅ​ក្នុង​ម្លប់​ធម្មតាទេ​។”

ប៉ុន្តែ​ដោយ​សារ​តែ​ភាព​វៃឆ្លាត​ធ្វើ​ឲ្យ​ខ្ញុំ​ប្រែក្លាយ​ជីវិត​ខ្លួន​ឯង​ពី​អ្នក​លក់​ខោអា​វ​តាម​ចិញ្ចើម​ផ្លូវ​ម្នាក់​ក្លាយ​ទៅ​ជា​ម្ចាស់​ដេប៉ូ​ចែកចាយ​គ្រឿង​ក្រអូប​​២៥ ខេត្ត​ក្រុង​ដូច​សព្វថ្ងៃ​នេះ។

ដូច្នេះ​ខ្ញុំ​សូម​ផ្ដាំផ្ញើរ​ដល់​បង​​ប្អូន​ស្រ្ដី​យើង​ទាំង​អស់​ត្រូវ​មាន​ចិត្ត​ក្លាហាន​ជំនះ​រាល់​ឧបសគ្គ​មិន​រាថយទើប​ធ្វើ​ឲ្យ​ជីវិត​យើង​បាន​ជោគជ័យ”។យ៉ាងណាមិញប្រិយមិត្តបានស្គាល់មកហើយនៅកូនស្រីរបស់ថៅកែពេជ្រ ទ្រី ដាណាដែលមានឈ្មោះថា ដាណាភីន អាយុ ១៥ ឆ្នាំ និង មានកំពស់ ១.៧០ ហើយក៏មានរូបសម្រស់ស្រស់ស្អាតកាន់តែម្តាយរបស់ប្អូនស្រីផងដែរ

យ៉ាងណាក្រោយពីចេញមុខបានប៉ុន្មានថ្ងៃនៅតាមបណ្តាញសង្គមហ្វេសបុក ថៅកែពេជ្រ ទ្រី ដាណា បានសម្រេចចិត្តមិនអនុញ្ញាតិអោយកូនស្រីរបស់លោកស្រី

បន្តលេងហ្វេសបុកទៀតហើយ ដោយសារតែមានគេបង្កើតផេច និងយករូបរបស់កូនស្រីលោកស្រីទៅប្រើ និងបានប្រើប្រាស់ពាក្យសមរម្យផងដែរ។

ដោយលែកនៅថ្ងៃនេះ ពិតជាភ្ញាក់ផ្អើល ដោយកូនស្រីថៅកែពេជ្រ ទ្រី ដាណា បានថតវីដេអូបែប Vlog លើកដំបូង ហើយបានបង្ហោះចូលទៅ

ក្នុងផេចរបស់ប្អូនស្រី ដែលបង្ហាញពីសកម្មភាពធ្វើបុណ្យ ជួយដល់សិស្សសាលាដែលគ្មានកន្លែងរៀនសូត្រត្រឹមត្រូវ នៅឯនៅស្រុកគិរីវង់ ខេត្តតាកែវ។

ហើយតាមការឲ្យដឹងការពីម្សិលមិញ គឺសាលាថ្មីរបស់ពួកគេ ដែលត្រៀម សាងសង់ គឺមានចំនួនមួយខ្នង ទទឹង ៩ម៉ែត្រ បណ្ដោយ២៤ម៉ែត្រ មាន ៣បន្ទប់

ត្រូវចំណាយជាង ២ម៉ឺនដុល្លារ និងដងទង់ជាតិ មានកន្លែងគោរពចម្រៀងជាតិត្រឹមត្រូវ ដែលនេះជាអំនោយរបស់ថៅកែពេជ្រ ទ្រី ដាណា តែម្តង។

ដោយក្នុងវីដអូ ប្អូនស្រី ដាណាភីន បានរៀបរាប់ពីសកម្មភាពរបស់ខ្លួន ជាមួយម្តាយ និងឪពុក ថែមទាំង បានបង្ហាញនៅភាពសប្បាយរីករាយ

ដែលបានជួយដល់ក្មេងសិស្សសាលា ហើយក៏បានសុំទោសបើសិនជាប្អូនស្រីបានធ្វើកំហុសអ្វីមួយនៅក្នុងវីដេអូ ព្រោះនេះជាលើកដំបូងរបស់ប្អូនស្រី។

ដោយលែក ថៅកែពេជ្រ ទ្រី ដាណា ក៏បានពោលពាក្យលើកទឹកចិត្តកូនស្រីថា: “យី..ចេះជាងម្តាយទៀតកូន”៕

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *