តាមសុំស្នេហ៍អ្នកគ្រូពេទ្យក្រមុំមិនបាន ស្ទាក់ វា យ កណ្ដាលផ្លូវ រហូតដល់នាងបានសំពះអង្វរទេីបជនសង្ស័យព្រមឈប់ វាយ

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាល ឃាត់ខ្លួន ជន ស ង្ស័ យម្នាក់ បន្ទាប់ពីបា ន ប្រើ ហិ ង្សា វា យ នារីម្នាក់ ដែលជាគ្រូពេទ្ យរងរបួសយ៉ាងដំណំ ខណៈតាមសុំស្នេហ៏នាងមិនព្រមស្រលាញ់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៦ខែសីហាឆ្នាំ២០២០នៅចំនុចភូមិតាត្រាវ​ ឃុំ​កំពង់​ត្រាច​ ស្រុករមាសហែក។ នគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះព្រាប ភារម្យ​ អាយុ២៩ឆ្នាំ រស់នៅភូមិតាវាំង ឃុំ​គគីរ​ ស្រុករមាសហែកខេត្តស្វាយរៀង។

ចំណែកនារីរងគ្រោះមានឈ្មោះម៉ី សេរីអាយុ២៨ឆ្នាំបម្រើការងារ នៅមន្ទីពេទ្យបង្អែកស្រុករមាសហែករស់នៅភូមិតាវាំងឃុំគគីរ ស្រុករមាសហែក។

បើតាមការបំភ្លឺពីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថាមុនកើត ហេតុ នាងបានជិះម៉ូតូចេញ ពីកន្លែងធ្វើការនៅមន្ទីពេទ្យបង្អែកស្រុករមាសហែក គោលបំណងត្រឡប់មកផ្ទះដូចសព្វដង ខណៈនោះស្រាប់តែជនសង្ស័យដែលរស់ក្នងភូមិឃុំជាមួយគ្នាដែលតាមសុំស្នេហ៍ ប៉ុន្តែរូបនាងបានបដិសេធមិនព្រមស្រឡាញ់បានជិះម៉ូតូមក ឈប់ក្បែររួចបានស្ទុះវា យ មួ យដៃ និងបុក ម៉ូតូផ្តួលចា ប់ ច្រ បា ច់ ក អូស ទៅខាង​ត្បូង​ថ្នល់ ​វា យ ​ជា​ច្រើន​ ដៃ​ ក្រោយមកនាងបានសំពះអង្វរទេីបជនសង្ស័យព្រមឈប់ វា យ។

ក្រោយមកទើបនាងដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចមូលដ្ឋាននិងឃាត់ខ្លួនជនសង្ស័យមកសាកសួរតែម្ដង។

ជនសង្ស័យបានសារភាពថាខ្លួនពិតជាបាន ប្រើ ហិ ង្សា ប្រាក ដមែ ន ទើប សមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ៕

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *