ព្រឺសម្បុរ!តារាសម្តែងផាន់ ផាត់ណា ត្រូវវិញ្ញាណចូលសណ្ឋិតពេលកំពុងថតរឿងថ្មី (មានវីដេអូ)

កាលពី​ពេល​ថ្មីៗនេះ​ បាន​បង្ក​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ​បន្ទាប់ពី​ក្រុម​ការ​ងារ​ ថតរឿងរបស់​ ស្ថានីយទូរទស្សន៍មួយ​បាន​បង្ហោះ​អំពី​វីដេអូ​ តារាសម្ដែង​ ​ផាន់ ផាត់​ណា​ ត្រូវ​បាន​វិញ្ញាណ​ចូល​សណ្ឋិត​ពេល​កំពុងតែ​ថត​រឿង​ថ្មី​។

មានការភ្ញាក់ផ្អើលជាខ្លាំង ដែលមានរឿងវិញ្ញាណចូលសន្ធិតតារាសម្តែងក្នុងពេលកំពុងថតខ្សែភាពយន្តម្តងៗ អាចចាត់ទុកថានេះមិនមែនជាលើកទី ១ ទេ តែយ៉ាងណាមិញនេះគឺជាលើកទីមួយ សម្រាប់តារាសម្តែង និង បង្ហាញម៉ូដ ផាន់ ផាត់ណា ដែលត្រូវបានវិញ្ញាណចូលសណ្ឋិតរូបនាងស្របពេលកំពុងបន្តថតខ្សែភាពយន្ត «ទឹក និង ប្រេង» ។ជាក់ស្តែង វីដេអូជាច្រើនក្លិបដែលផលិតករក្នុងខ្សែភាពយន្តនេះ លោក ជា ឈឹម បានបង្ហោះក្នុងគណនីហ្វេសប៊ុរបស់លោក បានធ្វើឲ្យមហាជននិង អ្នកលេងបណ្តាញនេះជាច្រើនមើលហើយព្រឺសម្បុរគ្រប់គ្នា រហូតដល់មានអ្នកខ្លះនិយាយថា «លើកទីមួយហើយរាល់ដងមិនដែលជឿទេ ដល់ពេលឃើញគាត់អ៊ីចឹងជឿហើយ» ។

យ៉ាងណាមិញ នៅក្នុងវីដេអូនេះដែរ ផលិតករខាងលើក៏បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមការងារ TV5 រឿង «ទឹក និង ប្រេង» កំពុងតែថតស្រាប់តែបារមីម្ចាស់ដំណាក់ លោកម្ចាស់ កថាថនឈុំ មកលេងក្រុមការងារ» ៕សូមទស្សនាវីដេអូខាងក្រោមនេះ។

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *