តារាចម្រៀងវ័យក្មេង សុខ សុជាតា កាន់តែធំ ស្អាតប្លែកជាងមុន អ្នកគាំទ្រលាន់មាត់ថា……

តារាចម្រៀងស្រីវ័យក្មេង សុខ សុជាតា ក្រោយបញ្ចប់ការប្រកួតក្នុងកម្មវិធី The Voice Kids Cambodia រួចមកនាងកាន់តែទទួលបានការងារច្រើនជាងមុន ហើយក៏មានការគាំទ្រច្រើនពីទស្សនិកជនផងដែរ ដោយពេលនេះ នាងក៏ក្លាយជាតារាចម្រៀងស្រីវ័យក្មេងស្ថិតក្នុងផលិតកម្មដ៏ល្បីឈ្មោះ រស្មីហង្សមាសទៀតផង។ អតីតបេក្ខនារីម្នាក់ឈ្មោះ សុខ សុជាតា នោះ ដែលធ្លាប់បានចូលប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀង កុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ក្នុងខែកក្កដា ឆ្នាំ ២០១៧។ កាលនោះ សុជាតា មានអាយុត្រឹម ១២ឆ្នាំ តែប៉ុណ្ណោះ។

ក្រោយមក បើទោះបីជា សុខ សុជាតា មិនទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកនេះ ក៏ដោយ ក៏អតីតបេក្ខនារីម្នាក់នេះ នៅតែទទួលបានការគាំទ្រដដែលពីសំណាក់ មហាជនទូទៅ​ ហើយគេតែងតែឃើញ ក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់នេះលេចមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ។

ហើយថ្មីៗនេះ ស្រាប់តែអ្នកគាំទ្រ ក្មេងស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់នេះ ផ្ទុះការចាប់អារម្មណ៍សារជាថ្មីទៀតហើយ ក្រោយឃើញ សម្រស់ របស់ សុជាតា ស្រស់ស្អាតប្លែក មើលសឹងតែមិនស្គាល់ ពិតជាធំជាងមុនឆ្ងាយណាស់ ជាមួយស្ទីលតុបតែងខ្លួន គួរឲ្យទាក់ទាញ ដល់ថ្នាក់ធ្វើឲ្យគេលាន់មាត់ថា ៖

សុជាតា ស្រស់ស្អាតណាស់, ស្អាតខ្លាំងណាស់ អាយដល, មើលអត់ចង់ស្គាល់, ពេញក្រមុំបាត់ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀតនូវសម្រស់របស់ សុជាតា ពេលនេះ។

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *