អ្នកលក់ឡេអនឡាញល្បីឈ្មោះ ជី និងប្អូនស្រីបង្ហាញខ្លួនមួយភ្លែតសោះធ្វើឲ្យហ្វេនៗចោម​រោមសុំថត (Video)

ក្រោយពីនាង ទទួលបានភាពជោគជ័យជាមួយអាជីវកម្មអនឡាញរកចំណូលរាប់ម៉ឺនដុល្លារ ក្នុងមួយខែៗ ។ ស្រីស្អាត អាជី បានចេញ MV បទចម្រៀងរបស់ខ្លួនលើកដំបូងដែលមានចំណងជើងថា “Ma Boy” ដែលបទ នេះពិតជាឡូយនិងប្លែក ​កាលពី​ថ្មីៗ​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​មាន​អ្នក​ចូល​ទស្សនា​ជិត​៣​លាន​ដង។

ជាក់ស្តែងកាល​ពី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​​សីហា ឆ្នាំ​២០២០​​ម្សិលមិញ​អ្នក​លក់​ឡេ​អន​ឡាញ​​ល្បី​ឈ្មោះ​កញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តេង ស៊ីណាត ហៅ​ អាជី និង​ប្អូន​ស្រី​ឈ្មោះ តេង ដាណា ហៅ​ អាម៉ី បាន​បង្ហាញ​ខ្លួន​ឡើង​ឡូយ​ឆាយ​ហាយ​សូ​ខ្លាំង​ណាស់​​ក្នុង​ពិធីតាំង​ពិពណ៌​ផលិផល​គ្រឿង​សម្អាង​ នៅ​ផ្សារ​ទំនើប​អ៊ីអន​១​​​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​គ្រាន់​តែ​ស្រី​ស្អាត​ពីរនាក់​បង​ប្អូន​បង្ហាញ​វត្តមាន​ភ្លាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​ធ្វើ​ឲ្យ​ហ្វេនៗ​ស្រែក​ហូរ​យ៉ាង​ខ្លាំង​ដោយ​ម្នាក់​ៗ​សម្រុក​នាំគ្នា​​ចោម​រោម​មក​សុំ​ អាជី និង​ប្អូន​ស្រី​ជា​បន្តបន្ទាប់​​ពោល​មិន​ចាញ់​តារាល្បី​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​ខ្មែរ​នោះ​ទេ។

ក្រៅ​ពី​សុំ​ថត​ហើយ​នោះ​ហ្វេនៗ​ដែល​ស្រឡាញ់​គាំទ្រ​ស្រីស្អាត អាជី និង​ប្អូន​ស្រី​នាពេល​កន្លង​មក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​ពោល​ពាក្យ​សរសើរ​ថា៖”ជួប​នៅ​ក្រៅ​បងបងស្រី​ Ah Gi Leaders និង​ប្អូន​ស្រី​របស់​គាត់​​ស្រស់​ស្អាត​ជាង​​នៅ​ក្នុងហ្វេសប៊ុក​ទៀត សំខាន់​រួសរាយ​រាក់ទាក់​មិន​វាយ​ឬក​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់”។

ការ​សរសើរ​ និង​ចោម​រោម​សុំថត​ពី​សំណាក់​ហ្វេន​ធ្វើ​ឲ្យ អាជី និង​ អាម៉ី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ញញឹម​បិទមាត់មិន​ជិត​នោះ​ទេ។ ដូច្នេះ​អ្នក​ទាំង​ពីរ​គ្មាន​អ្វី​ក្រៅ​ពី​ពាក្យ​អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​​ដល់​ពុក​​​ ដែល​ស្រឡាញ់​គាំទ្រ​ខ្លួន​ និង​ផលិតផល​គ្រឿង​សម្អាង​ Ah Gi Leaders នា​ពេល​កន្លង​មក​។

ក្នុង​នាម​ជា​អ្នក​រក​ស៊ី​ម្នាក់​​ស្នាម​ញឹម​ភាព​រួសរាយ​រាក់​ទាក់គឺសំខាន់​បំផុត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​ការ​ទាក់ទាញ​អតិថិជន។​ចំណែក​ឯ​ អាម៉ី វិញ​ត្រូវ​បាន​ម្ចាស់​ផលិតកម្ម​ទាក់​ទង​ឲ្យ​ថត​រឿង​ជាបន្តបន្ទាប់​ផងដែរ៕

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *