ម្ចាស់ដីមួយកន្លែងមិនព្រមរើផ្ទះចេញតាមសំណើរ មានអី ស្រាប់តែគេសង់ផ្លូវអមសងខាង (មានវីដេអូ)

ផ្ទះមួយខ្នងនៅក្នុងប្រទេសចិន ត្រូវគេមើលឃើញថា មានទីតាំងនៅចំកណ្ដាលនៃស្ពានហាយវ៉េ Haizhuyong ក្នុងទីក្រុងក្វាងចូវ បន្ទាប់ពីម្ចាស់ដីមិនព្រមរុះរើចេញ តាមសំណើររបស់រដ្ឋាភិបាល តែយ៉ាងណាមិញ ទីតាំងនេះកំពុងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរក្នុងតំបន់។

ជុំវិញករណីនេះ អ្នកស្រី Liang ដែលជាម្ចាស់ដីទំហំ៤០ម៉ែត្រការ៉េ បានប្រាប់អ្នកសារព័ត៌មានថា រដ្ឋាភិបាលមិនបានផ្ដល់សំណងតាមការទាមទាររបស់អ្នកស្រីសម្រាប់ទីតាំងថ្មីដែលល្អនោះទេ។ តែផ្ទុយទៅវិញ គឺជំនួសដោយផ្ទះល្វែងដែលមានទីតាំងជិតកន្លែងបញ្ចុះសព ទើបអ្នកស្រីមិនអាចទទួលយកបាន។

ទន្ទឹមនឹងនេះ អ្នកស្រីបាននិយាយថា៖អ្នកគិតថាបរិស្ថានបែបនេះមិនល្អនោះទេ ប៉ុន្ដែសម្រាប់ខ្ញុំគឺមានអារម្មណ៍ថា ស្ងប់ស្ងាត់ និងផាសុកភាព។

ដោយឡែក បើតាមសារព័ត៌មាននៅហុងកុងបានឲ្យដឹងដែរថា រដ្ឋាភិបាលចិនបានធ្វើសំណើរទៅកាន់អ្នកស្រី Liang ជាច្រើនដងមកហើយ ប៉ុន្ដែគាត់បដិសេធ។ នៅក្នុងសំណើរនោះ រដ្ឋាភិបាលបានផ្ដល់សំណងនូវផ្ទះចំនួន២ល្វែង និងប្រាក់ចំនួន ១.៣ លានយ័ន (ឬប្រហែល ១៨៦,៥០០ ដុល្លារអាមេរិក) ប៉ុន្ដែអ្នកស្រី បានទាមទារផ្ទះចំនួន៤ល្វែង និងប្រាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២លានយ័ន (ឬប្រហែល ២៨៧,០០០ ដុល្លារអាមេរិក)។

តែនៅទីបំផុត បន្ទាប់ពីបរាជ័យក្នុងកិច្ចព្រមព្រៀងជាមួយម្ចាស់ដី រដ្ឋាភិបាលចិនពុំមានជម្រើសអ្វីក្រៅពីសាងសង់ស្ពាន ក៏ដូចជាផ្លូវតាមរបៀបនេះឡើយ តែទោះជាយ៉ាងណាក៏ដោយ ការចរចាគឺនៅតែបន្ដ។

គួរបញ្ជាក់ដែរថា អ្នកស្រី Liang គឺជាមនុស្សតែម្នាក់គត់ ក្នុងចំណោមម្ចាស់ដីទាំង៤៧នាក់ និងក្រុមហ៊ុនចំនួន៧ផ្សេងទៀត ដែលរស់នៅទីតាំងនោះ ប៉ុន្ដែពួកគេបានទទួលយកសំណងដែលផ្ដល់ដោយរដ្ឋាភិបាល ហើយបានរើចេញតាំងពីចុងខែកញ្ញាកន្លងទៅម្ល៉េះ៕

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *