ចាន់ឡា កែសម្ផស្សលើផ្ទៃមុខ សម្រស់កាន់តែស្អាត ទាក់ទាញភ្នែកមហាជន

ប្រិយមិត្តជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ តារាចម្រៀងសំនៀងស្រទន់មានទឹកដម ម្ចាស់បទ «ស្រី្ត» ដែលមានទឹកមុខមានមន្តស្នេហ៍ ដើមទ្រូងមូលក្បំគួរជាទីទាក់ទាញក្រសែភ្នែកបុរសៗទាំងឡាយ កញ្ញា លៀង ចាន់ឡា អតីតបេក្ខភាពក្នុងកម្មវិធី X Factor Cambodia បន្ទាប់ពីបានកែសម្ផស្សលើផ្ទៃមុខមក បានធ្វើឲ្យសម្រស់របស់នាងមានភាពទាក់ទាញមិនស្ទើរឡើយ។ ដោយឡែក ថ្មីៗនេះតាមរយៈចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា លៀង ចាន់ឡា បានបង្ហាញអាថ៌កំបាំងនៃការកែសម្ផស្សលើផ្ទៃមុខ ទៅកាន់ទស្សនិកជន ថានាងបានកែកុនមួយកន្លែង។

កញ្ញា លៀង ចាន់ឡា បានឲ្យដឹងថា ចាប់តាំងពីបានបញ្ចេញចម្រៀង Original Song ដំបូងចំណងជើងថា «ស្ត្រី» រួចមក ហាក់មានទីផ្សារសិល្បៈគ្រាន់បើ ពោលគឺមានបណ្តាក្រុមហ៊ុននានា ហៅថតស្ពត់ពាណិជ្ជកម្ម និងទៅច្រៀងនៅ តាមការប្រគុំតន្រ្តីជាដើម។ បន្ទាប់ពីបានល្បីមួយរយៈស្រាប់តែមានគេទម្លាយពីចរិតពិតរបស់នាងខ្ទេច ភ្លាមនោះ ធ្វើឲ្យ ចាន់ឡា ធ្លាក់ចុះនូវសំឡេងគាំទ្រយ៉ាងខ្លាំងរហូតមកដល់បច្ចុប្បន្ននេះ នាងមិនសូវមានអ្នកគាំទ្រទេ ។ ក្នុងនោះដែរ ទន្ទឹមនិងនេះដែបើទោះបីជាមិនសូវមានអ្នកគាំទ្រ និងទទួលបានការរិះគន់យ៉ាងណាក៏ដោយ ក៏ចាន់ឡា នៅតែខំប្រឹងតស៊ូ នៅក្នុងអាជីព​សិល្បៈ​របស់​នាង ហើយនាងមិនបាន​បោះបង់​ទៅតាមការរិះគន់ពីសំណាក់មនុស្សមួយចំនួនឡើយ រហូត​មួយរយៈពេលក្រោយមកនេះឃើញថា រូប​នាង​កសាង​ឈ្មោះ មាន ឱកាស​ចេញ​បទ​ចម្រៀង​ជា​បន្ត​បន្ទាប់ ពិសេស​ចុង​ក្រោយនេះ ឃើញ​ចេញ​បទ​ចម្រៀង​នៅ​ផលិតកម្ម​Tz Production។

យ៉ាងណាមិញ នៅកាលពីពេលថ្មីៗនេះចាន់ បានបង្ហោះរូបធ្វើអោយអ្នកគាំទ្រនាង សរសើរសម្រស់នាងស្អាតជាងមុន ។តោះទស្សនារូបភាពដូចខាងក្រោម៖

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *