ខួបកំណើតជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី យប់មិញមានតារាល្បីៗ និងកំពូលអ្នកលក់ឡេ(មានវីដេអូ)

មានការភ្ញាក់ផ្អើលមិនតិចទេ អ្នកលក់ឡេសាច់សខ្ចីមានប្រជាប្រិយភាពអ្នកនាង Siv Mey ជារើយៗគេសង្កេតឃើញ អ្នកនាងធ្វើបុណ្យនិងសប្បុរសធម៌ជាច្រើន ធ្វើអោយមហាជនស្ញើចសរសើរអ្នកនាងជាច្រើន ។តារាហ្វេសប៊ុកដែលជាអ្នកជំនួញអនឡាញដ៏ជោគជ័យ គឺអ្នកនាងអ៊ាន សៀវម៉ី (Siv Mey) ដែលទើបឡើងងារជាលោកជំទាវឧកញ៉ា នឹងប្រារព្ធធំមួយ ដោយមានទាំងការបុកគ្រឹះសាងសង់ផ្ទះផង ដើម្បីអបអរថ្ងៃខួបកំណើតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ។

លោកជំទាវ ឧកញ៉ា វ័យក្មេង អ៊ាន សៀវម៉ី ដែលជាម្ចាស់ផេក Siv mey Online Shop និងជាម្ចាស់ក្រុមហ៊ុនផលិតផល Ei Ei គឺជាស្រ្តីដ៏ពូកែម្នាក់ ជាក់ស្តែងលោកជំទាវឧកញ៉ា វ័យក្មេង តែងតែគិតសុខទុក្ខរបស់ពលរដ្ឋដែលមានជីវភាពខ្វះខាត និងត្រូវការជួយជាចាំបាច់ ជាហេតុធ្វើឲ្យមហា ជនស្រលាញ់ និងគោរពដល់លោកជំទាវជាខ្លាំងជាពិសេសទោះបីជាមានទ្រព្យសម្បត្តិច្រើនទៅហើយ តែលោកជំទាវ នៅតែខិតខំរកស៊ី បើកអាជីវកម្មផ្សេងៗជាច្រើនផងដែរ។ សូមរំលឹកផងដែលថា លោកជំទាវ ឧក ញ៉ា វ័យក្មេង អ៊ាន សៀវម៉ី គឺជាស្ត្រីមួយរូបដែលខំពុះពារ តស៊ូរក្នុងជីវិត រហូតទទួលបានជីវិតជោគជ័យក្នុងមុខជំនួញ មានទ្រព្យសម្បត្តិមហាសាលតែបេះដូងទូលាយ លោកជំទាវតែងតែចែករម្លែកសេចក្តីល្អតាមរយៈរូបភាពជាច្រើនទៅកាន់សង្គម រហូតដល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគោរមងារជាឧកញ៉ា ដែលត្រូវបាន មហាជនប្រសិទ្ធិនាមថា លោកជំទាវ ឧកញ៉ា វ័យក្មេង ៕

យ៉ាងណាមិញ នាយប់មិញនេះ ជាពិធីខួបកំនើតលោកជំទាវក្នុងនោះ ផងដែរលោកជំទាវបានរៀបចំកម្មវិធីឡើងធំ និងមានភ្ញៀវ កិត្តិយស ជាច្រើនបានចូលរួម ជាពិសេសម្នាក់ៗស្អាតខ្លំាងណាស់ ជាពិសេសសុទ្ធតែតារាល្បីៗមួយចំនួន ជាពិសេសកំពូលអ្នកលក់តាមឡេ Online ។

Leave a Reply

Your email address will not be published. Required fields are marked *