សូមចូលរួមរំលែកទុក្ខផង!រំជួលចិត្ត ពេលអានសារ កូនស្រី ក្រោយពីឪពុកជួ បគ្រោះ ថ្នា ក់ច រាចរណ៍

(សៀមរាប) : រថយន្ត​តាក់ស៊ី​SIENNA បុកជាមួយរថយន្តLEXUS​បណ្តាលអោយបុរសជា​តៃកុងម្នាក់ជាប់ក្នុង រថយន្តហើយបានស្លាប់ពេលបញ្ជូនទៅពេទ្យ នឹងមនុស្សចំនួន ៥ នាក់ទៀតរងរបួស​ធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅវេលា​ម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ នេះ ស្ថិតនៅ​ក្នុងភូមិ​ចក ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

– តាមប្រភពសមត្ថកិច្ចពានអោយដឹងថា : មុនពេលកើតហេតុ មាន​រថយន្ត​មួយគ្រឿង ម៉ាក Toyota SIENNA ផលិត​ឆ្នាំ​២០០៤ ពាក់​ផ្លាកលេខ ភ្នំពេញ ២AC – ៩៩៧១ ជា​ប្រភេទ​រថយន្ត ដឹក​អ្នក​ដំណើរ​ធុន​តូច ពណ៌​ទឹកមាស បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ សួ ភិន អាយុ​៤៧​ឆ្នាំ មាន​លំនៅ នៅផ្ទះ ១០៦​ឌ ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​ដឹក​មនុស្ស ៦ នាក់ ក្នុងនោះ​ស្រី ៥ នាក់ បើកបរ​ក្នុងទិសដៅ ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត ម៉ាក LEXUS ផលិត​ឆ្នាំ​១៩៩៨ ពាក់​ផ្លាកលេខ ភ្នំពេញ ២M – ៤៣៣៤ ប្រភេទ​ទេសចរណ៍ ពណ៌​ទឹកមាស អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ មាន​អ្នករួមដំណើរ​ម្នាក់ ដោយ​បើកបរ ក្នុងទិសដៅ បញ្ច្រាសទិស​គ្នា គឺ​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច ក្នុង​ល្បឿន​យ៉ាង​លឿន ដូចគ្នា ដោយ​មិនបាន​ប្រុងប្រយ័ត្ន ក៏បាន​បុក​គ្នា យ៉ាង​ពេញទំហឹង តែម្តង​ ។​

តែ​អកុសល ជនរងគ្រោះ ឈ្មោះ សួ ភិន ជា​អ្នកបើកបរ​រថយន្ត Toyota sienna បាន​ស្លា ប់ ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បង្អែក ខេត្តសៀមរាប​ ។

ចំណែក​អ្នករងរបួស ផ្សេងទៀត បាន​បញ្ជូនទៅ​មន្ទីរពេទ្យ ក្បែរ​កន្លែងកើតហេតុ ។​សមត្ថកិច្ច មិនបាន​បញ្ជាក់​ឈ្មោះ អ្នករងរបួស​អោយដឹង​ឡើយ ។

​វត្ថុតាង​ពាក់ព័ន្ធ ត្រូវបាន​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ជីក្រែង ដើម្បី​អនុវត្តន៍ តាម​នីតិវិធី ។ សព​ជនរងគ្រោះ ប្រគល់អោយ​ក្រុមគ្រួសារយកទៅ​ធ្វើបុណ្យតាម​ប្រពៃណី ៕

ដោយឡែកយោងតាមគណនីហ្វេសប៊ុកកូនស្រី ជនរងគ្រោះបានបង្ហោះថា៖ «សុំរៀបរ៉ាប់ពីប៉ាត្រួសៗ
1: ប៉ាមិនដែលអោយប្រពន្ធកូនលំបាកសូម្បីតែបន្តិច ប៉ាស្រលាញ់ប្រពន្ធកូនណាស់ ម៉ាក់និយាយថាគាត់មានសំណាងណាស់ដែលមានប៉ា តាំងពីរៀបការរយៈ 26ឆ្នាំ ពួកគាត់ស្រលាញ់គ្នាណាស់ មិនដែលឈ្លោះទាស់ទែងគ្នាឡើយ

2: ប៉ាមិនចេះផឹកសុី លេងល្បែង ស្រីញីទេ គឺខំតែរកសុីមួយមុខ ទោះឈឺក៏មិនប្រាប់ប្រពន្ធកូនដែរ គឺគិតតែខំរកសុី

3: ពេលខ្លះកន្លះខែទៅមួយខែប៉ាមិនទាន់ចូលផ្ទះម្តងផង គាត់បើកឡានផ្លូវឆ្ងាយ(ភ្នំពេញ-ប៉ោយប៉ែត) មួយថ្ងៃពីរជើង មិនហ៊ានសំរាកព្រោះខ្លាចប្រពន្ធកូនអត់ ខ្លាចប្រពន្ធកូនមិនមានបានដូចគេ

4: មួយរយៈចុងក្រោយប៉ាឈឺច្រើន រអ៊ូថាបាក់កម្លាំង អត់ងងុយ ម៉ាក់ចេះតែប្រាប់ថាអោយសំរាកខ្លះទៅកុំខំពេក ថែសុខភាពនៅផ្ទះសិនទៅ តែប៉ាថាអត់អីទេ

5: ប៉ាជាបង្គោលមួយដ៏រឹងមាំ រកម្នាក់អែងចិញ្ចឹមមួយគ្រួសារ ជាជំហរសម្រាប់កូនៗនិងប្រពន្ធ ដូចពាក្យគេនិយាយថា(រកតែឯង
សុីមួយហ្វូង)

6: ឆ្នាំមុនខែ9 ឆ្នាំ2019 ប៉ាធ្លាប់គ្រោះថ្នាក់ចរាចរណ៍ម្តងហើយ តែមិនប៉ះពាល់ដល់ជីវិត គ្រាន់តែខ្ទេចឡាន មកដល់ខែ9 ឆ្នាំ 2020នេះ ម៉ោង3ចូល4ទៀបភ្លឺប៉ាបានគ្រោះចរាចរណ៍បានស្លាប់បាត់បង់ជីវិត(គ្រោះថ្នាក់ខែ9ដូចគ្នា ហើយទីតាំងគ្រោះថ្នាក់នៅសៀមរាបដូចគ្នា) មុននឹងស្លាប់ប៉ាបានស្រែកថ្នូរហៅប្រពន្ធកូន តែគ្មានអ្នកណាទាន់ដង្ហើមប៉ាទេ ជិះបានពាក់កណ្តាលផ្លូវពេទ្យខលមកថាប៉ាស្លាប់ហើយ ខ្ញុំសឹងតែមិនជឿថាប៉ាទៅចោលគ្រួសារ ក្នុងចិត្តឈឺចាប់ដូចគេចាក់
ខ្ញុំស្តាយ ស្តាយប៉ាខ្ញុំជាមនុស្សល្អ បើមានជាតិក្រោយសូមប្រាថ្នាធ្វើជាកូនប៉ាគ្រប់ៗជាតិ♥️ សូមប៉ាទៅអោយបានសុខណាប៉ា ទៅចាប់ជាតិថ្មី មានអាយុវែងនិងមិនលំបាកដូចជាតិនេះ
កូនស្រលាញ់ប៉ា😔» ។

Leave a Reply

Your email address will not be published. Required fields are marked *