នារីវ័យក្មេងម្នា​ ក់ ជួ ប គ្រោះ ថ្នា ក់ច រា ចរ ណ៍ រវាង រថយន្ត និងម៉ូតូ បណ្តាលអោយ

យោងតាមផេកហ្វេសប៊ុក ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានបង្ហោះនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នា ក់ ចរា ចរណ៍ រវាង រថយន្ត និង ម៉ូតូ បណ្តាល អោយមនុស្សស្លា ប់ ០១ នាក់ របួសធ្ងន់ ០១ នាក់ ខូចរថយន្ត០១គ្រឿង ម៉ូតូ ០១ គ្រឿង នៅត្រង់ចំនុច
មុខផ្លូវចូលស្តូក N. 6 ផ្លូវវាងក្រុង ស្ថិតក្នុងភូមិ ក្រចាប់ សង្កាត់ អាចារ្យលាក់ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ២៨ នាទី ។

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា រថយន្តម៉ាក លុចសុីស RX. 300 ពណ៍ ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW-8849 បើកបរដោយឈ្មោះ ទ្បេង ហៀង ភេទ ប្រុស អាយុ ៣៦ ឆ្នាំភូមិ មាន់ចែ សង្កាត់ព្រៃញី ក្រុង ពោធិសាត់ ខេត្តពោធិសាត់ មុខរបរ បើកបរថយន្ត មិនរបួស ធ្វើចរាចរណ៍ ក្នុងទិសដៅពីត្បូងទៅជើងផ្លូវត្រង់ ។

ម៉ូតូម៉ាក អុិចសុិនទ័រ ពណ៍ខ្មៅ គ្មានស្លាកលេខ បើកបរ ដោយឈ្មោះ លាភ សុខទ្បេង ភេទ ប្រុស អាយុ ១៩ ឆ្នាំ
នៅភូមិ សាលាវិស័យ ឃុំ សាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្កខេត្តកំពង់ធំ បើកបរ (របួសធ្ងន់)មិនពាក់មួក ។

អ្នករួមដំណើរ ឈ្មោះ ប្រុក ដាវ៉ាន់ ភេទ ស្រី អាយុ ២០ ឆ្នាំនៅភូមិ កំពង់រទេះ សង្កាត់ កំពង់រទេះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ មុខរបរ បុគ្គលិកតារាងបាល់ មិនពាក់មួក ស្លា ប់នៅកន្លែងកើតហេតុ ធ្វើដំណើរចរាចរណ៍ ពីត្បូងទៅជើង ( បត់ឆ្វេង ) ។

ក្រោយពីកើតហេតុ អ្នកបើកបររថយន្ត បញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។ សមត្ថកិច្ច បាននាំយក វត្ថុតាង រថយន្ត និងម៉ូតូ ទៅរក្សាទុក នៅស្នការដ្ឋាននរបាលខេត្តកំពង់ធំ។

សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា មូលហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពី អ្នកបើកបរម៉ូតូបត់ឆ្វេង ខ្ជីខ្ជារខ្វះការប្រុងប្រយ័ត្ន ,អ្នកបើកបរ បើកមានល្បឿនលឿនខ្វះការប្រុង ប្រយ័ត្ន៕

Leave a Reply

Your email address will not be published. Required fields are marked *