សពនារីរងគ្រោះ បូជានៅព្រឹកនេះ តែមុនលោតទឹកនាងច្រៀង១បទពិតជាកំសត់ខ្លាំងណាស់ (មានវីដេអូ)

នារីរងគ្រោះដែលបានលោ តពីលើស្ពាន ទុកនៅត្រឹមបាច់ផ្កា និងស្បែកជើង ត្រូវបានប្រទះឃើញអណ្តែតឡើងមកលើផ្ទៃទឹកហើយនៅមុខវាំង ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ហើយនេះក៏ជារឿងដ៏គួរឲ្យសោកស្តាយណាស់ ទាំងស្អាត ទាំងក្មេង មិនគួរណាសម្រេចចិត្តគិតខ្លី ធ្វើរឿងបែបនេះនោះទេ យ៉ាងណាមានតែចូលរួមសោកស្តាយផងសម្រាប់សាច់ញាតិបងប្អូនរបស់គាត់។ ក្រោយរកឃើញភ្លាមៗ សមត្ថកិច្ចបានទំនាក់ទំនងទៅកាន់សាច់ញាតិ ហើយក៏បានលើកយកស ពរបស់នារីរងគ្រោះមកលើកគោករួចហើយ និងត្រៀមបន្តការស្រាវជ្រាវតាមការសាកសួរពីក្រុមគ្រួសារនារីរងគ្រោះផងដែរ។

ហើយស​​​​ពនារីរូបនេះ ត្រូវបានក្រុមគ្រួសារ យកទៅដ​ម្កល់ នៅវត្តទឹកថ្លាហើយ ។ មុននាងចាកចេញទៅនាងបានច្រៀងបទ «ស្រលាញ់គ្នាសន្យាហាមយំ» ពិតជាកំសត់ខ្លាំងណាស់ ។យោងតាមគណនីហ្វេសប៊ុករបស់មិត្តភក្ត្រសព បានបង្ហោះថា៖ «ចិត្តរឹងឆេវឆាវចង់ឈ្នះឈ្នះហើយបានអ្វីមកវិញចុងក្រោយនៅសល់តែរូបថតការឈឺចាប់នឹងភាពសោកសៅដល់មនុស្សជុំវិញ
ខ្លួនដែលស្រលាញ់ឯងពិតប្រាកដ..សូមមិត្តទៅឲ្យបានសុខចុះ​ទៅទាំង​ស្រស់​បំព្រង​ ទៅដោយ​បរិសុទ្ធ​ មិនបាច់ស្ដាយស្រណោះអ្វីទេព្រោះបើជីវិតមួយនេះសមប្រកបឯងក៏មិនបញ្ចប់ជីវិតខ្លួនឯងបែបនេះដែល..លាហើយមិត្តសម្លាញ់😢

សពរបស់គាត់តំកលនៅវត្តទឹកថ្លាបូជានៅថ្ងៃស្អែកវេលាម៉ោង8:00ព្រឹងត្រូវជាថ្ងៃអាតិទ្យទី13ខែ09ឆ្នាំ2020មិត្តភក្កិដែលស្គាល់គាត់ទាំងអស់អាចមកជូនដំណើរគាត់ជាលើកចុងក្រោយបាន🙏🏻 Gech Gech» ។

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *