បងស្រីបង្កើតនារីរងគ្រោះ បង្ហោះសាររំជួលចិត្តថា៖ ខ្ញុំមិនឲ្យប្អូនស្រីខ្ញុំទៅណាទៀតទេ ខ្ញុំយកប្អូនខ្ញុំទៅផ្ទះវិញហើយ ….(មានវីដេអូ)

សូមរំលឹកថាហេតុការណ៍មួយកើតឡើង នៅម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នារីរងគ្រោះខាងលើមានឈ្មោះនៅក្នុងហ្វេសបុក Gech Gech និងមានឈ្មោះពិត ចាន់ ស្រីមាន អាយុ២២ឆ្នាំ តាមប្រភពព័ត៌មានបានបង្ហាញថា មុនពេលកើតហេតុរូបនាង បានទៅចូលរួមកម្មវិធីខួបកំណើត របស់បងស្រី នៅភោជនីយដ្ឋានទន្លេបាសាក់២។

ករណីនារីស្រស់ស្អាតរូបនេះ បាត់បង ជីវិតនោះ។ ជាក់ស្តែងពេលនោះផងដែរ នារីខាងលើ និងបុរសម្នាក់ដែលជាអ្នកបើករថយន្ដ (គេសង្ស័យជា សង្សារ) បានឈ្លោះប្រកែកគ្នាប្រហែល១៥នាទី ពោលនៅម៉ោង២៖៤៩នាទីទៀបភ្លឺ។ បន្ទាប់ពី ប្រកែកគ្នាហើយ នារីរ ង គ្រោះបាន ចូលក្នុងរថយន្ដវិញមួយសន្ទុះ ស្រាប់តែចុះពីរថយន្ដវិញ ហើយរថយន្ដនោះក៏បើកចេញទៅបាត់។

ទើបនា រី រ ងគ្រោះលោ ត ពីលើស្ពាននោះតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើល។ភ្លាមនោះ អ្នកឃើញហេតុការណ៍បានចេញទូកទៅជួយស ង្គ្រោះដែរ ប៉ុន្ដែមិន ទាន់ឡើយ ដោយនា រី រ ង គ្រោះបានលិចចូលទៅក្នុងទឹកបាត់ រកមិនឃើញនោះឡើយ។ ដោយឡែក មុនពេលនាងចាកចេញទៅ នាងបានច្រៀងបទជាចុងក្រោយមានចំណងជើងថា «ស្រលាញ់គ្នាសន្យាហាមយំ» ពិតជាកំសត់ខ្លាំងណាស់ ។

យ៉ាងណាមិញ ត្រូវបានក្រុមគ្រួសារ យកទៅដ​ម្កល់ នៅវត្តទឹកថ្លាតាមគណនីហ្វេសប៊ុករបស់បងស្រីបង្កើតរបស់នារីរងគ្រោះបានបង្ហោះសារយ៉ាងរំជួលចិត្តថា៖ «ញុំមិនឲប្អូនស្រីខ្ញុំទៅណាទៀតទេ ខ្ញុំយកប្អូនខ្ញុំទៅផ្ទះវិញហើយ មិនឲគាត់ឯកកោរម្នាក់ឯងទៀតទេ😭😭» ។

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *