បងប្រុសនារីរងគ្រោះបង្ហោះសារ ស្នើសុំឲ្យសមត្ថកិច្ចជួយរកមូលហេតុរឿងប្អូនស្រី ហើយសន្យាថានឹងរកអ្នកដែល ជូនប្អូនស្រីរបស់លោកទៅស្ពានជ្រោយចង្វារនៅយប់នោះ

សូមរំលឹកថាហេតុការណ៍មួយកើតឡើង នៅម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នារីរងគ្រោះខាងលើមានឈ្មោះនៅក្នុងហ្វេសបុក Gech Gech និងមានឈ្មោះពិត ចាន់ ស្រីមាន អាយុ២២ឆ្នាំ តាមប្រភពព័ត៌មានបានបង្ហាញថា មុនពេលកើតហេតុរូបនាង បានទៅចូលរួមកម្មវិធីខួបកំណើត របស់បងស្រី នៅភោជនីយដ្ឋានទន្លេបាសាក់២។

ករណីនារីស្រស់ស្អាតរូបនេះ បាត់បង ជីវិតនោះ។ ជាក់ស្តែងពេលនោះផងដែរ នារីខាងលើ និងបុរសម្នាក់ដែលជាអ្នកបើករថយន្ដ (គេសង្ស័យជា សង្សារ) បានឈ្លោះប្រកែកគ្នាប្រហែល១៥នាទី ពោលនៅម៉ោង២៖៤៩នាទីទៀបភ្លឺ។ បន្ទាប់ពី ប្រកែកគ្នាហើយ នារីរ ង គ្រោះបាន ចូលក្នុងរថយន្ដវិញមួយសន្ទុះ ស្រាប់តែចុះពីរថយន្ដវិញ ហើយរថយន្ដនោះក៏បើកចេញទៅបាត់។

ទើបនា រី រ ងគ្រោះលោ ត ពីលើស្ពាននោះតែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើល។ភ្លាមនោះ អ្នកឃើញហេតុការណ៍បានចេញទូកទៅជួយស ង្គ្រោះដែរ ប៉ុន្ដែមិន ទាន់ឡើយ ដោយនា រី រ ង គ្រោះបានលិចចូលទៅក្នុងទឹកបាត់ រកមិនឃើញនោះឡើយ។

នារីរង គ្រោះ ដែលបាន លោ ត ពីលើស្ពានជ្រោយចង្វារ ត្រូវបានគេរកឃើញសាក ស ព ហើយ នារសៀលថ្ងៃទី១២​ ខែកញ្ញា​ ម្សិលមិញ​នេះ​ ដែលស ព របស់គាត់ បានអណ្ដែតឡើង ស្ថិតនៅក្នុងទន្លេ ចតុមុខ ទល់មុខ ព្រះបរមរាជវាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានេះ ស ព របស់នាងត្រូវបានក្រុមគ្រួសារ ដឹកបញ្ចូនមកតម្កល់ នៅវត្ដទឹកថ្លា ដើម្បីប្រារព្ធពិធីបុណ្យ តាមប្រពៃណីជាតិខ្មែរ​ និងបាន​ធ្វើការ​បូជារួចហេីយកាលពី​ព្រឹក​មិញនេះ​ នៅ​វេលាម៉ោង8:00 ត្រូវនឹងថ្ងៃ​អាទិត្យ​ ទី13​ ខែកញ្ញា​​ ឆ្នាំ2020​។

ទន្ទឹម​នឹង​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​នេះ​ដែរ​​ នៅ​មុន​នេះ​បន្តិច​ បងប្រុស​របស់​ ស​ ព​ នារី​ រង​ គ្រោះ​ ខាងលេី​ ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Chan Vong Leng​ បាន​សម្តែង​នូវ​អារម្មណ៍​ក្ដុកក្ដួល​ចិត្ត​ជាខ្លាំង​ និង​បាន​សរសេរ​រៀបរាប់​ឲ្យ​ដឹងថា​៖​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«ថ្ងៃនេះហេីយដែលខ្ញុំសុំកុំអោយជួប​ ហេីយសុំកុំអោយឃេីញ តែពេលនេះខ្ញុំនឹកស្មានមិនដល់ហេតុអី្វប្អូនស្រីខ្ញុំគិតខ្លីដូចនេះទៅវិញ​ ព្រោះពេលនាងនៅរស់នាងស្រលាញ់ខ្លួនណាស់​ ហេីយបានប្រាប់គ្រួសារថានាងមិនដែលគិតរឿងចប់ចឹងទេ​ ប្អូនស្រីខ្ញុំថារឿងទៅស្លា​ ប់ខ្លួនអីចឹង​ មានតែមនុស្សឡប់ទេ​ ប្អូននិយាយបែបនេះនៅពេលម្តាយខ្ញុំ​ និងបងស្រីខ្ញុំប្រាប់ថាបេីមានរឿងស្នេហាហាមឈឺចិត្តទៅគិតចឹងអោយសោះ។ ខ្ញុំជាបងប្រុសរបស់នាងសូមអង្វរអោយបងៗប៉ូលិសជួយរកមូលហេតុរឿងប្អូនស្រីខ្ញុំផង ហេីយបងនឹងសន្យាថានឹងរកអ្នកណាគេដែលជូនប្អូនស្រីទៅយប់នោះ​។ សូម​វិញ្ញាណក្ខន្ធ​ប្អូនស្រីទៅអោយបានសុខចុះ​ ជាតិនេះវាសនាបងប្អូនយេីងជួបគ្នាបានពេលខ្លីមែន​ តែមានន័យសំរាប់ពួកបងទាំងអស់គា្ន​ ជាតិក្រោយបងសូមធ្វេីជាបងប្អូននឹងគ្នាទៀត បងគិតថាប្អូនទេជាអ្នកជូនដំណេីរបងទៅមុន​ តែពេលនេះបងជូនដំណេីរប្អូនស្រីទៅវិញ បងទទួលយករឿងឈឺចាប់មួយនេះមិនបានទេ បងនៅតែគិតថាប្អូនស្រីជាទីស្រលាញ់បងនៅរស់ទេ។»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គណនីហ្វេសប៊ុកដដែលបានបង្ហោះបន្តទៀតថា៖ «តេីអ្នកណាគេជាអ្នកយកប្អូនស្រីញុមទៅទីកន្លងនោះ?តេីហេតុអី្វបានជាអ្នកទៅឈប់នៅចំណុយដែលមានគ្រោះថ្នាក់ទៅវិញ?បេីរអ្នកដឹងថាប្អូនស្រីញុមចង់លោកទឹកចុះមិញក៍នៅតែទៅរឺក៍អ្នកមានគូលបំអោយប្អូនស្រីញុមលោកមែន?ហេតុអីបានជាអ្នកមិនទៅចាប់ឃាតប្អូនស្រីញុមអ្នកមិនឃាតហេីយអ្នកបែលជាដេញប្អូនស្រីញុមចេញពីឡានទៅវិញហេីយថែមទាំងមិនឃេីញអ្នកយកមកបំភ្លឺបែរជាគេចទៅវិញ?ខុសក៍ដោយត្រូវក៍ដោយក៍គេចមិនរួចពីច្បាប់នោះទេ។»

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *