រ៉ូ លីន ពាក់នាឡិកាដៃមានតម្លៃ ១២ ម៉ឺនដុល្លារ មានអ្នករិះគន់ ស្រាប់តែរ៉ូ លីន វាយបកទៅវិញថា

តារាសម្ដែង និងច្រៀងពហុជំនាញ រ៉ូ លីន នៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនបានខ្លាំងមិនធម្មតា ហើយនៅតែបន្តធ្វើឲ្យទស្សនិកជនបានសើចសប្បាយគ្រប់កម្មវិធី ដែលមានវត្តមានរបស់ខ្លួន ជាពិសេសនោះសព្វថ្ងៃនេះ គឺ រ៉ូ លីន បានផ្លាស់ប្តូរជីវភាពរបស់ខ្លួនបានច្រើនហួសពីការស្មាន គឺមានទ្រព្យសម្បត្តិច្រើនឡើងៗគួរឲ្យកត់សម្គាល់ ហើយជីវិតរស់នៅកាន់តែមានភាពហាយសូផងដែរ។

ដោយឡែកកាលពីថ្មីៗនេះពិតជាភ្ញាក់ផ្អើលខ្លំាង ក្រោយបានដឹងថា រ៉ូលីន ពាក់នាឡិកាជាង១២ម៉ីនដុល្លា ក្នុងនោះ មហាជនខ្លះក៏សាទរ និងស្ញើចសរសើរថាគាត់ពូកែរកលុយ និងឧស្សា៌ព្យាយាមនោះ ។

ចំនែកមហាជនខ្លះ ក៏រិះគន់ចំៗថា ប្រយត្ន័ធ្លាក់ខ្លួនដេីរសុំជំនួយ​ ស្រាប់តែ រ៉ូលីន ទប់ចិត្តមិនបានបង្ហោះនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ថា៖

« អានcom ment មួយចំនួនហេីយឈឺចិត្តណាស់ហេតុអ្វីមនុស្សមួយចំនួនមានគំនិតអគតិចំពោះអ្នកសិល្បះយ៉ាងនេះ​ បេីគ្នាមានបានហេីយម្តេចក៏មិនជូនពរអោយគ្នាមានបានរហូតទៅ​ ចាំបាច់មុសានិងពាក្យ​ ( ប្រយត្ន័ធ្លាក់ខ្លួនដេីរសុំជំនួយ​)​ ហេីយអ្នកឯងមួយចំនួយដែលថាអោយខ្ញុំនឹងធ្លាប់បានជួយអ្នកលិល្បណាហេីយ? អត់ទោសបេីសិនជាឃេីញបងប្អូនកូនក្មួយរបស់ អ្នករកសុីមានបានអ្នកជូនពរគេដោយពាក្យអញ្ចឹងដែរមែន?ផ្ទះ​ ឡាន​ នាឡិកា​ សុទ្ធសឹងតែជាកំលាំងញេីស ឈាមរបស់ខ្ញុំដែលខ្ញុំខំរក​លុយខ្ញុំ​ ខ្ញុំគ្មានសិទ្ធទិញមែន? ហេីយ FacebookនិងInstagram​ គេបង្កេីតមកសំរាប់អោយស៊ែរអោយផុសមិនចឹងហ៎? ​ ហេតុអីមកថាខ្ញុំអួត? សូមអ្នករៀនបេីកចិត្តអោយទូលាយ​ រៀនមេីលគេក្នុងផ្លូវល្អ​ មនុស្សម្នាក់មានឧត្តគតិរៀងៗខ្លួន​ កុំយកអ្នកនេះប្រដូចទៅហ្នឹងអ្នកនោះ​ ជួនកាលខ្ញុំអាចសល់លេីសអ្វីដែលអ្នកបានឃេីញនេះផង☺ជាចុងក្រោយខ្ញុំសូមផ្តាំទៅអ្នកcommentអគតិចំពោះខ្ញុំថា​(សូមកុំសេីចនិងបងប្ រយត្ន័ ពារឆ្លងម្តងម្នាក់)​ហេីយក៏សូមអរគុណអ្នកដែលស្រលាញ់គាំទ្រខ្ញុំរហូតមកបេីគ្មានអ្នកទាំងអស់គ្នាក៏គ្មានRolinថ្ងៃនេះដែរ» ។

ក្រោយពីបានឃើញបែបនេះហើយអ្នកគាំទ្ររបស់ រ៉ូលីន បានComment ថា៖ «មែនតើពិតជាស្អប់អ្នក cmt “បើឈឺក៉ំស៉ំជំនួយ” សួរថាមនុស្សម្នាក់ចង់ធ្លាក់ខ្លួនឈឺរហូតដល់ស៉ំជំនួយគេមែន? អ្នកខ្លះមិនដែលជួយទេតែនិយាយមកគ្មានការគិតសោះធ្វើដូចខ្លួនឯងហ្នឹងអ្នកមានចិត្តណាស់តែការពិតចាំតែទើសពេលគេមានបាន» ។

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *