សុខ សោម៉ាវត្តី បង្ហាញស៊ិចស៊ីមាត់សមុទ្រ លេងស្ទាយអត់ដឹងខ្លួន

ភ្នំពេញ៖ តារាសម្ដែងស្រី និងជាពិធីការិនីដ៏ល្បី សុខ សោម៉ាវត្តី កាន់តែឲ្យបណ្ដាអ្នកគាំទ្រទាំងអស់ លួចច្រណែនជីវិតស្នេហារបស់នាង ជាមួយនឹងគូស្នេហ៍កីឡាករបាល់ទាត់ដ៏ល្បី លោក លី វ៉ាហេទ គ្រប់គ្នាដែលរាល់ពេល គូស្នេហ៍មួយគូនេះ តែងបង្អួតពីភាពផ្អែមល្ហែមតាមរយៈបណ្ដាញសង្គមជានិច្ច។

ជាក់ស្ដែង កាលពីថ្មីៗនេះអ្នកនាង សុខ សោម៉ាវត្តី កាន់តែមានប្រជាប្រិយភាពពីទស្សនិកជនជាច្រើន ជាមួយនឹងរូបសម្រស់ស្រស់សោភា បើទោះបីជានាងមានកូនមួយរួចទៅហើយ។

តារាស្រីរូបនេះ កំពុងតែពង្វក់ចិត្តហ្វេនៗមិនស្ទើរទេ​ ជាមួយនឹងការបង្ហាញស្ទាយ៍ថ្មី នៅក្នុងរូបភាព២សន្លឹក ដែលបានបង្ហោះនៅលើបណ្ដាញសង្គម ដោយនៅក្នុងនោះ ពិតជាមានភាពស៊ិចស៊ីខ្លាំង ក្នុងឈុតសម្លៀកបំពាក់ពណ៌ស បញ្ចេញគល់ភ្លៅ ដើមទ្រូង ខណៈពេលអង្គុយ និងដេកលំហែកាយ នៅឯឆ្នេរសមុទ្រ។

យោងតាមផេកផ្លូវការរបស់អ្នកនាង បានបង្ហោះនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នេះថា៖ «អារបៀបថាអត់ដឹងខ្លួនអីអញ្ចឹងហា៎ ពិបាកនិយាយដែរម៉ែចែកអោយតែប៉ុណ្ណឹង 😝 ចង់និយាយតែមួយម៉ាត់ទេ Good morning 😁» ។

ក្រោយឃើញរូបស៊ិចស៊ីនេះហើយធ្វើឲ្យហ្វេនៗមិនតិចនាក់នោះឡើយ មានភាពពេញចិត្តចំពោះរូបនាង ខណៈពេលដែលមិនសូវជាបានបង្ហាញពីភាពស៊ិចស៊ីរបស់ខ្លួនប៉ុន្មាននោះទេ ដែលធ្វើឲ្យនាងកាន់តែមានភាពទាក់ទាញ និងមានមន្តស្នេហ៍ខ្លាំងឡើង ក្រោយពេលបង្ហាគខ្លួនបែបនេះ៕

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *