តោះទស្សនាវីដេអូក្រៅឆាក “ជូនម៉ែ១លានខែភ្ជុំ” ទម្រាំថតបានគឺ…(មានវីដេអូ)

នៅក្នុងឱកាសបុណ្យភ្ជំបិណ្ឌ បានប្រព្រឹត្តទៅយ៉ាងរលូន ដោយឃើញប្រជាពលរដ្ឋ ប្រុស ស្រី ចាស់ ក្មេង បាននាំគ្នា ខ្មាតខ្មីទៅវត្តអារាម ដើម្បីសាងបុណ្យកុសលជាមួយនឹងគ្នា តទៅខាងមុខ ជាពិសេស គេក៏សង្កេតឃើញថា ពួកគេ បានស្លៀកពាក់ឈុតប្រពៃណីខ្មែរ យ៉ាងសមរម្យ សុភាពរាបសារ ថ្លៃថ្នូរ សាកសមនឹង នារីខ្មែរ។

មិនតែប៉ុណ្ណោះ នៅតាមផលិតកម្មនានា នៅក្នុងស្រុកខ្មែរ ក៏បានចេញបទចម្រៀងមួយចំនួន ដើម្បីឲ្យត្រូវក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ ដែលបទចម្រៀងទាំងនេះ សុទ្ធតែ​មានអត្ថន័យ ទាក់ទងនឹងបទភ្ជុំបិណ្ឌទាំងអស់ សុទ្ធតែ​មានអត្ថន័យ ពេញទី សាកសមនឹងរាំលេងកម្សាន្ត ជាមួយនឹងឱកាសនេះណាស់។

កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២០ បទថ្មី“ជូនម៉ែ១លានខែភ្ជុំ” ចេញជាផ្លូវការ ច្រៀងដោយ ខេមរៈ សិរីមន្ត ដែលជាការ និពន្ធទំនុកច្រៀង និង Melody ដោយ ឈិត តេងរិទ្ធ, និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ ឈិត តេងរិទ្ធ។ ក្រោយទស្សនា និងស្តាប់កម្សាន្តចប់ភ្លាម អ្នកគាំទ្រ ជាច្រើន បង្ហាញអារម្មណ៍ថា ៖ ស្រលាញ់ អាយដល ពេញបេះដូង ល្អមើលម្លេសទេ ថែមទាំងពីរោះទៀត, MV​ ឡូយកប់ស៊េរី​ បទក៏ពីរោះ, MVគុណភាពខ្ពស់ណាស់ ថតរបៀបបុរាណ លាយសម័យទៀត សូមសរសើរ រស្មីហង្សមាស, ឆ្នាំនេះជួបជុំគ្រួសារ សប្បាយណាស់ MV រស់រវើកហ្មង នេះហើយទើបជាបទភ្ជុំបិណ្ឌប្រពៃណីខ្មែរពិតៗ ទេសភាពស្អាតណាស់ ។បទថ្មី “ជូនម៉ែ១លានខែភ្ជុំ” ផ្ទុះការគាំទ្រពីមហាជន ។

ដោយឡែកនាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២០ នេះ យោងតាមផេកហ្វេសប៊ុករបស់ផលិតកម្មហង្សមាស បានបង្ហោះវីដេអូកម្មភាពក្រៅឆាក ដោយភ្ជាប់សារមួយឃ្លាថា៖ «
តោះទស្សនាវីដេអូដូចខាងក្រោម៖«ទស្សនា MV បទ ជូនម៉ែមួយលានខែភ្ជុំ ហើយមានធ្លាប់គិតទេថា ពេលគេថត មានផលលំបាក ឬក៏មានភាពសប្បាយរីករាយយ៉ាងណា?» ។តោះទស្សនាវីដេអូដូចខាងក្រោម៖

វីដេអូក្រៅ ឆាក

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *