ប៉ែន​ចំរ៉ុង ទម្លាយអារម្មណ៍ពិត ក្រោយពីទទួលបានកូនស្រីដ៏ស្រស់ស្អាត (មានវីដេអូ)

ក្រោយសម្រេចចិត្តរៀបការរួចមក ពេលនេះ ភរិយា លោក ប៉ែន ចំរ៉ុង កំពុងពរពោះកូនក្នុងផ្ទៃ ដែលជាកាដូធំសម្រាប់ចំណងដៃអាពាហ៍ពិពាហ៍សម្រាប់អ្នកទាំងពីរ បន្ទាប់ពីដឹងដំណឹងថា ភរិយាមានទម្ងន់រួច តារាប្រុសរូបនេះ តែងតែយកចិត្តទុកដាក់ មើលថែប្រពន្ធបានយ៉ាងល្អ។

កាលពីថ្មីៗនេះលោកទទួលបានសមាជិកថ្មី ជាកូនស្រីទៀតផង មុខឡើងខ្ចូតគួរអោយស្រលាញ់ណាស់ ជាមួយនឹងចំណងដៃកូនស្រីគួរជាទីស្រឡាញ់នោះ អ្នកនាង ហ៊ុន ម៉ាណេ ភរិយារបស់លោក ប៉ែន ចំរ៉ុង បានបង្ហោះវីដេអូថា «មើលមុខ ហើយថើបមិនចេះធុញ ជាកម្លាំងចិត្ត និងថ្នាំព្យាបាលជំងឺរាប់ពាន់មុខ»។

ហើយគណនីហ្វេសប៊ុករបស់ប្រពន្ធលោក ប៉ែន ចំរ៉ុង បានបង្ហោះថា៖ «អ្នកណាមេីលអ្នកណាលូវ អោយមេីលកូនមេីលមែន🍼🤗😂
ឪកូនគេ ប៉ាៗលួងអូន អញ្ចឹងបានគេង ព្រះនាងតូច ប៊ែល👨‍👧❤️»

នេះជាធម្មតាទេ ទឹកចិត្តឪពុកម្ដាយគ្រប់រូប រមែងតែងតែគិតមកលើកូន និងស្រឡាញ់កូនរបស់ខ្លួន លើសពីជីវិតរបស់ខ្លួនទៅទៀត៕

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *