ដឹងមូលហេតុការពិតហើយដែលយករថយន្តនេះឡើងលើសាលាឆាន់

ក្រោយពីមានការរិះគន់ពេញបណ្តាញសង្គមហ៊្វេសបុកក្រោយពីបែកធ្លាយរថយន្ត មួយគ្រឿងដែលបានបើកឡើងលើសាលាឆានក្នុងវត្តមួយកន្លែងដើម្បីប្រសិទ្ធី លេីករាសី ។

ក្រោយពីបានឃើញបែបនេះហើយមានគណនីហ្វេសប៊ុករបស់លោក «ប៉ែន វិបុល »អនុរដ្ឋលេខាធិការ នៃក្រសួងធម្មការ និងសាសនា តាមសរសេរៀបរាប់ថា៖ «តាមរយៈរូបភាពនេះ​ គឺម្ចាស់សទ្ធា​ ដែលមានសេចក្តី​ជ្រះថ្លា​ បានប្រគេនរថយន្តដល់ព្រះសង្ឃទុកគ្រាន់ប្រេីប្រាស់​ នៅវត្ត…..ដែលមានបងប្អូនជាច្រេីនបានលេីកជាយោបល់នៅលេីបណ្តាញសង្គម។ប៉ុន្តែ​ ប្រហែលជាអាចខ្វះខាតបច្ចេកទេសពីការរៀបចំឱ្យបានសមរម្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រថយន្តម៉ាក សីុណា ២០១១ សប្បុរសជននៅរាជធានីភ្នំពេញបានយកមកប្រគេនព្រះសង្ឃនៅវត្តគីរីមង្គលសាលវ័នបារមីព្រះឱស្ឋទិព្វ(រវៀងកើត)ឃុំខ្នុរដំបង ស្រុកជើងព្រៃ មូលហេតុដែលយកមកប្រគេនក្នុងសាលាឆាន់ដោយពីល្ងាចថ្ងៃទី ១៤.០៩.២០២០មេឃភ្លៀងខ្លាំងពេក ទើបយករថយន្តនេះឡើងលើសាលាឆាន់ ទុក ១ យប់ព្រឹកថ្ងៃទី ១៥.០៩.២០២០ សូត្រមន្ត និងប្រគេនតែម្តងដើម្បីឲ្យពុទ្ធបរិស័ទបានឃើញទាំងអស់គ្នា កុំឲ្យមានពាក្យថាលោកមានលុយទិញឡាន ពេលចប់កម្មវិធីបានយកចុះពីសាលាឆាន់វិញហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​»

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *