តារាចម្រៀង ឆាយ វីរៈយុទ្ធ មានរឿងមួយគត់ត្រូវគ្នាដូចទេវតាចារទុក

បច្ចុប្បន្នលោក ឆាយ វីរៈយុទ្ធ គឺជាតារាចម្រៀងមួយរូបដែលមានសន្ទុះនៃការគាំទ្រគួរឲ្យកត់សម្គាល់ប្រចាំផលិតកម្ម​សាន់ដេ។ទោះបីរូបលោករៀបការ និងសាងសុភមង្គលជាមួយភរិយា​ដ៌ស្រស់ស្អាត ព្រមទាំងបានចំណងដៃកូនស្រីម្នាក់​។

លោក ឆាយ វីរៈយុទ្ធ កំពុងមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងនៅក្នុងវិស័យចម្រៀង រីឯប្រជាប្រិយភាពក៏កាន់តែកើនឡើងជារឿយៗផងដែរ ហើយបើក្រឡេកទៅមើលពីជីវិតគ្រួសារ រួមភរិយា និងកូនស្រីជាទីស្រលាញ់វិញ គឺពោរពេញដោយក្ដីសុខសុភមង្គល និងស្នាមញញឹមលម្អជីវិតឲ្យស្រស់បំព្រង ធ្វើឲ្យមហាជនមិនតិចទេលួចច្រណែនសុភមង្គលរបស់គ្រួសារមួយនេះ។

ក្នុងនោះផងដែរអ្វីដែលអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ គ្រួសារតូចរបស់ម្ចាស់បទ «កុំឲ្យគេឈឺដោយសារបង» មានរឿងនឹកស្មានមិនដល់មួយដូចទេវតាចារទុកពីអតីតជាតិ គឺអ្នកទាំង៣ កើតក្នុងខែតែមួយ នេះបើតាមការបង្ហោះរបស់លោក ឆាយ វីរៈយុទ្ធ។ យោងតាមការបង្ហោះកន្លងមកជាបន្តបន្ទាប់បានបង្ហាញឲ្យដឹងថា ភរិយារបស់លោកកើតនៅថ្ងៃទី ០៩ ខែកញ្ញារូបលោកផ្ទាល់កើតនៅថ្ងៃទី១២ ខែកញ្ញា កូនស្រីបណ្ដូលចិត្តកើតនៅថ្ងៃទី១៥ ខែកញ្ញា ដែលលោកទើបតែថ្លែងអបអរដោយរីករាយមុននេះថា៖

«ថ្ងៃនេះឆ្នាំមុន ជាថ្ងៃដែលប៉ាម៉ាក់ មានអារម្មណ៍អន្ទះសារ និងរីករាយបំផុត សឹងតែរកពាក្យអ្វីមកពិពណ៌នាមិនបាននោះគឺជាថ្ងៃដែលកូនស្រី វីរៈយុទ្ធ អភិជាតាទេវី Atara មានវត្តមានក្នុងជីវិតរបស់ប៉ាម៉ាក់។

ធ្មេចបើកៗ ពីមួយថ្ងៃទៅមួយថ្ងៃ ឆ្លងសម័យកូវីតផងដែរ កូនចំរើនវ័យបាន1ឆ្នាំនៅថ្ងៃនេះ ប្រកបដោយសុខភាពល្អ និងភាពវៃឆ្លាត។ ប៉ាម៉ាក់សូមជូនពរកូនស្រី ជួបប្រទះតែសេចក្តីសុខ សំណាងល្អ សុខភាពល្អ បញ្ញារិតតែឈ្លាសវៃ ជួបតែមនុស្សល្អៗ និងចំរើនវ័យធំឡើងជាពលរដ្ឋដ៏ល្អម្នាក់សំរាប់សង្គមជាតិរបស់យើង។ រីករាយថ្ងៃខួបកំណើតកូនសម្លាញ់ 15 កញ្ញា 2020»៕

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *