អាណិតណាស់!ស្គាល់ហើយអត្តសញ្ញាណនារី ដែលស្លាប់ទាំងវ័យក្មេងអាយុ១៨ឆ្នាំ ត្រូវសង្សារបើកឡានដឹកសាកសព ចូលសារភាព

នៅទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បុរសម្នាក់មានឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានមុខរបរលក់ដូរអចលនទ្រព្យ បើកបររថយន្តម៉ាក Lexus RX200T ពណ៌ក្រហម ដោយដឹកមនុស្ស២នាក់ ក្នុងនោះមានស្ត្រីម្នាក់ឈ្មោះ ធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ដែលជាសង្សារ ឯម្នាក់ទៀតឈ្មោះ ណយ ប៉ូរ៉ា នៅភ្នំពេញរួមដំណើរ បានចូលខ្លួនមកសារភាព នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ។

យោងតាមការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook បានអោយដឹងថា ជនរងគ្រោះឈ្មោះ ធី លីស្សា ដែលមានគណនី Facebook ឈ្មោះ Ah Niza បានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា បុរសម្នាក់មានឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ ជាជនប ង្កបា នសារភាពប្រាប់សមត្ថកិច្ចថា ក្រោយធ្វើដំណើរចេញពីខេត្តសៀមរាប ពួកគេទាំង៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទា ញ កាំ ភ្លើ ងពីលើ តាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បាន ឈោង ទា ញដៃ សង្សារកុំឲ្ យលេង ស្រាប់តែពេលនោះរថយន្តបា នរេចង្កូតទៅបុកនឹងខឿ នផ្លូវ បណ្តា ល ផ្ទុះ កាំ ភ្លើ ង ម៉ាក ZORAKI M9o-TD មួយគ្រាប់ចំ គល់ ដោះ ខា ងឆ្វេង បណ្តាល ឲ្យស្លា ប់ ភ្លា ម ៗក្នុងរថយន្ត។

ក្រោយពីដឹងថា សង្សារខ្លួនបានស្លាប់ ឈ្មោះ ទាក់ ឌី មិនបានបើករត់គេចខ្លួនទេ បានបើករថយន្តមកចូលក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិច្ច។

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *