បុរស​ម្នាក់បង្ហោះសារក្តុកក្តួលស្ទើរតែស្រក់ទឹកភ្នែក មុនពេលយកសពនារីជាសង្សារទៅបញ្ជុះ…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងឡានក្រឡុកសុីម៉ង់ បើកបុកឡាន០៣ គ្រឿង ខូចខ្លាំង ហើយបើករត់គេចបន្តទៅបុកអូស ជាង៥០០មែត្រ បណ្តាលឲ្យ ស្លា ប់២នាក់ ម្នាក់ជាអ្នកបើកផាស់អាប់ និង ម្នាក់ទៀតជាភ្ញៀវស្រីដែលជិះផាស់អាប់ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ ដែលកើតហេតុ នៅស្តុប២៤ម៉ោង មុខបង់ក្រហមថ្មី ផ្លូវភ្នំពេញហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១មាន ឈ្មោះ ម៉ម សៅ ភេទប្រុស អាយុ៤៩ឆ្នាំ អ្នកបើកបរកង់បីឥណ្ឌា ពាក់ស្លាកលេខ តាកែវ 1T-0003 មានស្រុកកំណើត ខេត្តតាកែវ បានដឹកស្ត្រីម្នាក់( ភ្ញៀវ) ជាជនរងគ្រោះទី២ មានឈ្មោះ មាស ស៊ាងលី ភេទស្រី អាយុ២៥ឆ្នាំ រស់នៅខណ្ឌព្រែកព្នៅ ។

អ្នកបើកបរឡានល្មើស ត្រូវបានចាប់ខ្លួន នៅទីកើតហេតុ និងបានបញ្ជូនទៅ អធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ។

ប្រភពបានឲ្យដឹងថា មុនកើតហេតុ គេឃើញ ម៉ូតូកង់បីរងគ្រោះ ធ្វើដំណើរតាម បណ្ដោយផ្លូវ ភ្នំពេញហាណូយ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុច កើតហេតុ បានឈប់ នៅពីក្រោយ រថយន្តមួយគ្រឿង ម៉ាកហ៊ីលុច រីវ៉ូ រង់ចាំភ្លើងស្តុប ។ ខណៈកំពុងឈប់ស្រាប់តែរថយន្ត ដឹកមេស៊ីម៉ង់ត៍ មកពីក្រោយ ក្នុងល្បឿនលឿន បុកម៉ូតូកង់បីពីក្រោយរុញទៅផ្ទប់នឹងគូទរថយន្ត ហ៊ីលុច រីវ៉ូបណ្ដាលឲ្យរថយន្ត ហ៊ីលុច រីវ៉ូ វិលមួយជុំ ទៅប៉ះនឹងរថយន្ត តូយូតាព្រូស មួយគ្រឿងទៀត បើកបញ្ច្រាស់ទិសដៅគ្នាពីត្បូងទៅជើង។

រថយន្តបង្កបានព្យាយាម បន្ថែមល្បឿន ដោយម៉ូតូកង់បី ជាប់នៅក្រោមរថយន្ត កិ ន អូសជាង២០០ម៉ែត្រ បណ្ដាលឲ្យតែកុងម៉ូតូកង់បី ស្រ្តីរួមដំណើរ បាត់បង់ជីវិតទាំង២នាក់។ ភ្លាមៗនោះកម្លាំង សមត្ថកិច្ចចេញ មកអន្តរាគមន៍ ធ្វើការឃាត់បានតែកុងរថយន្ត។

យ៉ាងណាមិញ ក្រឡេក​មក​មើល​ស្នាមញញឹម​ស្រស់ស្រាយ​របស់​នារី​រង​គ្រោះ​វិញ កាលពី​រូបនាង​នៅមាន​ជីវិត គឺ​រឹតតែ​ធ្វើ​ឲ្យ​យើង​គ្រប់គ្នា​អាណិត​ស្រណោះ​ខ្លាំងណាស់ព្រោះតែ​មិន​នឹកស្មានថា​នាង​ត្រូវអស់​ជីវិត​ក្រោម​ស្នាដៃ​ឃា ត ក រ​នៅលើ​ដងផ្លូវ​បែបនេះ​។ ក្នុងនោះដែរ បើ​ទោះ​រូប​កាយ​របស់​នាង​បាន​លាចាក​លោ ក​ទៅហើយ តែ​ស្នាមញញឹម​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ទាំងនេះ បាន​កំពុង​ធ្វើ​ឲ្យ​ក្រុមគ្រួសារ សាច់ញាតិ និង​មិត្តភក្តិ​របស់​នាង ឈឺចាប់ និង​ពុំ​អាច​បំភ្លេច​បានឡើយ​។

ជាពិសេស​សង្សារ​របស់​នាង​វិញ គឺ​បាន​កំពុង​បង្ហាញ​ពី​ការឈឺចាប់​សឹងតែ​ក្លាយជា​មនុស្ស​គ្មាន​វិញ្ញាណ​ទៅហើយព្រោះតែ​បាត់បង់​មនុស្ស​ស្រី​ជាទី​ស្រឡាញ់​ម្នាក់ ដែល​បាន​សាង​អនុស្សាវរីយ៍​ដ៏​រីករាយ​ជាមួយគ្នា​យ៉ាងច្រើន​។​​ភ្ជាប់​នឹង​បទ​ចម្រៀង​ដ៏​កម្សត់​ពោរពេញ​ទៅដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ បុរស​ជា​សង្សារ​បាន​ភ្ជាប់​សារ​ដ៏​ក្តុកក្តួល​គួរ​ឲ្យ​ស្រណោះ​ថា​៖ «១​ម៉ោង​ទៀត​អូន​ដល់ផ្ទះ​ហើយ អូន​ទៅ​រហូត​បែបនេះ​ដឹង​ទេ បង​ក្លាយជា​មនុស្ស​គ្មាន​វិញ្ញាណ ទន់ខ្សោយ មិនដឹង​ត្រូវ​រឹងមាំ​បែបណា​បាន បង​ធ្វើ​មិន​បានទេ​»​។​

សូមចូលរួមរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារសាច់ញាតិន័យសពត្រូវបានបាត់បង់ក្រុមគ្រួសារសាច់ញាតិដែលបានជួបនៅហេតុការនៃគ្រោះថ្នាក់ចរាចរណ៍នេះផងដែរ

 

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *