ស្រីស្រស់ប្រុសស្អាត មិនត្រឹមតែប្រើប្រាស់ទេ ហើយថែមទាំងជួញដូរទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

នារីស្រស់ស្អាត និងបុរសជាបុគ្គលិកកាស៊ីណូម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងករណីរក្សាទុក ឬជួ ញ ដូរ ដោយខុ ស ច្បា ប់ នូវសារ ធា តុ ញៀ ន កាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០ស្ថិតនៅចំណុចផ្ទះជួលក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ខាន់ ចរិយា ហៅស្រីស ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ នី ជីដូន អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិករ៉ូលីង កាសុីណូម៉ុកបាយ មានទីលំនៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំងខេត្តតាកែវ។ ចំពោះវត្ថុតាងដែលកម្លាំងសមត្ថកិច្ចឆែកឆេរដកហូតបានមាន ឧបករណ៍សម្រាប់ ជ ក់ គ្រឿ ង ញៀ ន និងថង់សម្រាប់វេច ខ្ចប់ គ្រឿ ង ញៀ ន មួយចំនួន។

ប្រភពបន្តថា កម្លាំងសមត្ថកិច្ចនគរបាល ក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយា ល័យប្រឆាំ ងប ទល្មើស គ្រឿ ង ញៀ ន ខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញ ដូរ គ្រឿ ង និងធ្វើការឃា ត់ ខ្លួ ន ជ នសង្ស័យ និងដកហូតឧបករណ៍សម្រាប់ ជ ក់ គ្រឿ ង ញៀ ន និងថង់សម្រាប់ វេ ច ខ្ច ប់ គ្រឿ ង ញៀ ន បានមួយចំនួន។

ប្រភពបន្តទៀតថា ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាងបាននាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីសាកសួរ និងធ្វើតេស្ត ហើយជាលទ្ធផលបង្ហាញវិជ្ជមាន(+) មានផ្ទុកសា រ ធា តុ ញៀ ន ទាំងពីរនាក់។

Author: love khmer

Leave a Reply

Your email address will not be published. Required fields are marked *