ចាន់ឡា បាត់បង់បងប្រុសជាទីស្រលាញ់ដែល តែងតែជូននាងមកប្រលងចំរៀង

មហាជនពិតជាបានស្គាល់អតីត X-facetor កញ្ញា​ចាន់ឡា យ៉ាងណាមិញបើទោះជាមិនបានជាប់ជ័យលាភីតែ ចាន់ឡា កាន់តែទទួល បានការគំាទ្រខ្ពស់ពីមហាជន ដោយសារតែ ទេព កោសល្យ សំដែងក៌ដូចជាច្រៀងផងដែរ ជាពិសេសរូបសម្ភស្សតែម្តង កាន់តែស្អាតៗ និងប្លែកប៉ុន្តែអ្វីដែលគួរអោយសោកស្តាយនោះគឺកញ្ញា បានបាត់ បង់បងប្រុសជាទីស្រលាញ់ដែលជូននាង ទៅប្រលងនោះ សូមរំលឹកឡើងវិញផងដែរថា លៀង ចាន់​ឡា បានធ្លាប់ស្រែកប្រកាសអង្វរទេវតា ឲ្យថែរក្សារបងប្រុសរបស់ខ្លួនដែលកំពុងឈឺធ្ងន់ តែជាអកុសល ពេលនេះ ម៉ោងនេះ បងប្រុសរបស់នាងបានលាចាក លោកនេះទៅហើយ នេះដោយសារតែជំងឺដ៏កាចសា ហា វ រីកថ្លើម និងសួត។បន្ថែមលើសនេះទៀត ​បើយោងតាមគណនីហ្វេសប៊ុករបស់ កញ្ញា លៀង ចាន់​ឡា បានបង្ហោះសារយ៉ាងកំសត់ថា “បង​ហា​ក្រោក​មក​ដឹក​ប្អូន​ទៅ​ប្រឡង​ទៀត ក្រោក​មក​និយាយ​ជាមួយ​ប្អូន​ភ្លាម ក្រោក​មក​បង​ម៉េច​បងទុក​អោយ​គ្រប់គ្នាយំ​ចឹង ក្រោក​មក​វិញ​មក​បង​ប្អូនសុំអង្វរ”។ “​មិន​សប្បាយ​លេង​ទេ កុំ​បិទ​ភ្នែក​ចឹ​ង យាយ​ជាមួយ​ប្អូន​ម្តងទៀត​មក​ក៏​ប្អូន​អស់ចិត្ត​ដែរ”។ ក្នុងនោះផងដែរមានមហាជនជាច្រើនបានចូលរួមរំលែកទុក្ខផងដែរ

Author: love khmer

Leave a Reply

Your email address will not be published. Required fields are marked *