សម្រស់ ម៉ៃយ៉ា ធ្វើអោយប្រុសៗមិនតិចទេច្រណែន ពេលឃើញនាងផ្អែមល្ហែមជាមួយគូស្នេហ៍ភេទដូចគ្នា

តារាសម្ដែងកូនកាត់ខ្មែរ- អាល្លឺម៉ង់ ស្រីស្អាតម៉ៃយ៉ា ត្រូវបានគេសម្គាល់ឃើញថា នាងកាន់តែមានរូបសម្រស់ស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកឯការងារសិល្បៈវិញ គឺកាន់តែមមាញឹកខ្លាំង ដោយទទួលតថស្ពតពាណិជ្ជកម្មធំៗ និងសម្ដែង MV ជាច្រើនទៀត។ យ៉ាងណាមិញ អមជាមួយនឹងប្រជាប្រិយភាព កំពុងតែឡើងកូដខ្លាំង កញ្ញា ម៉ៃយ៉ា ក៏ហាក់សម្ញែងពីភាពផ្អែមល្ហែមជាមួយនឹងគូស្នេហ៍កាន់តែខ្លាំង ខណៈថ្មីៗ ម៉ៃយ៉ា កាន់តែស៊ីជម្រៅ និង ស្អិតល្មួតដូចគូស្នេហ៍បុរស និង ស្រ្តី ហើយពេលនេះនាងថែមទាំងហៅគូស្នេហ៍ថាជាប្តីពេញៗមាត់តែម្តង ធ្វើឱ្យបុរសមិនតិចទេលួចច្រណែន ។

ជាមួយនឹងសម្រស់ស្រស់ស្អាតបែបកូនកាត់បានធ្វើឱ្យតារាសម្តែង ម៉ៃយ៉ា បុរសៗជាច្រើន ជាពិសេសអ្នកមានទ្រព្យសម្បត្តិលង់ស្រឡាញ់ តែគួរឱ្យស្តាយតារាសម្តែងរូបស្រស់ម្នាក់នេះបែរជាប្រគល់បេះដូងឱ្យទៅស្រ្តីភេទដូចគ្នាទៅវិញ ដែលពេលនេះចំណងស្នេហ៍របស់អ្នកទាំងពីរក៏ផ្អែមល្ហែម និង បានរួមរស់នៅជាមួយគ្នាក្រោមដំបូលតែមួយ ហើយជារឿយៗ ម៉ៃយ៉ា តែងបង្ហាញរូបភាពស្វីតស្វីតនៅក្នុងបណ្តាញសង្គមមើលទៅពិតជាមានសេចក្តីសុខខ្លាំង ។

ក្រៅពីការងារសិល្បៈ ម៉ៃយ៉ា ក៏មានមុខរបរបន្ទាប់បន្សំនៅក្នុងដៃដែលមានដូចជាការលក់ផលិតផលរក្សាសម្រស់នៅតាមអនឡាញ ។ គេចាំបានថា កន្លងមក ម៉ៃយ៉ា ធ្លាប់អះអាងថានឹងចាកចេញទៅរស់នៅប្រទេសអាល្លឺម៉ង់វិញ តែកន្លងទៅជាច្រើនឆ្នាំនាងនៅតែបន្តរស់នៅស្រុកខ្មែរដដែល ៕

Author: love khmer

Leave a Reply

Your email address will not be published. Required fields are marked *