កូនស្រីច្បងអ្នកនាង គង់ សុជាតិ ពេញក្រមុំស្តូក លេងស្ទីលប្លែកៗដូចជានារីបរទេស

ហ្វេនៗពិតជាស្គាល់ពិធីការនីមានប្រជាប្រិយភាព គឺអ្នកនាង គង់ សុជាតិ អ្នកនាងត្រូវបានមហាជនជាច្រើនស្ញើចសរសើររូបសម្រស់ សាច់ចំា មិនចេះចា ស់និងកាន់តែស្អាតឡើងៗ អ្នកនាងកាន់តែមានក្តីសុខ និងសុភមង្គលក្រោយរៀបការជាមួយលោក វិបុល និងទទួលបានចំនងដៃកូនស្រីខ្ចូតគួរអោយស្រលាញ់ ។

យ៉ាងណាមិញក្រលេកមើលសម្រស់កូនក្រមុំនាងនាង គង់ សុជាតិលេង ស្ទីលស្លៀកពាក់ ការតុបតែងខ្លួន គឺមិនចាញ់នារីបរទេសទេ ។ដោយឡែក Nimo កូនស្រីធំរបស់អ្នកនាង គង់ សុជាតិ ឆ្នាំថ្មីនេះមានអាយុខ្ទង់ជាងម្ភៃឆ្នាំហើយ

ចំណែកឯរូបរាងសាច់ឈាមក៏ទ្រលុកទ្រលន់ពេញក្រមុំក្លាយជានារីដ៏ស្រស់ស្អាត និង ទទួលបានការចាប់ចិត្តពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមមិនស្ទើរនោះទេ ព្រោះថាកូនស្រីសំណព្វចិត្តរបស់ពិធីការិនីឆ្នើមខាងលើ មានរាងរៅស្អាតទាក់ទាញ ទម្រង់មុខស្រស់សមសួននឹងដងខ្លួន ជាពិសេសការតុបតែងខ្លួនគឺស្រដៀងនឹងនារីបរទេស ។

ជាក់ស្ដែងកូនស្រីពិធីការិនីខាងលើកាន់តែត្រូវបានមហាជនចាប់អារម្មណ៍ និង លើកសរសើរថាស្អាតមិនដាច់ពីមាត់ នៅពេលដែល Nimo ស្លៀកពាក់បែបសិចស៊ី ថតរូបឡូយៗ បង្អួតដងខ្លួន បញ្ចេញទម្រង់ចង្កេះយ៉ាងទាក់ទាញបំផុតរបស់នាង ៕

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *