សល់១២ថ្ងៃទៀតទេ សួស វីសា សម្រាលកូនចំថ្ងៃខែឆ្នាំ ជាពិសេសរើសម៉ោង…

សូមរំលឹកថាកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅនេះ តារាចម្រៀង សួស វីសា បានចូលរោងការជាផ្លូវការហើយ ជាមួយលោក Tommy ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ប្រកបដោយក្តីសប្បាយរីករាយ គ្រប់គ្នា។

ក្រោយមកអ្នកទាំងពីរ ទទួលបានកាដូពិសេសមួយ គឺ សួស វីសា កំពុងតែពរពោះ កូនស្រីម្នាក់ ហើយក៏បានធ្វើឲ្យគ្រប់គ្នាសម្តែងក្តីត្រេកអរជំនួសផងដែរ។ សួស វីសា ពិតជានារីម្នាក់ ដែលមានសំណាងខ្លាំងណាស់ ដោយមានស្វាមីយកចិត្តទុក្ខដាក់ ថែទាំ នាំដើរលេង មិនចេះធុញទ្រាញ់ឡើយ ដល់ថ្នាក់ធ្វើឲ្យមានអ្នកខ្លះ បង្ហាញក្តីរំភើបជំនួស តារាចម្រៀងស្រីម្នាក់នេះថែមទៀតផង។

រឹតតែពិសេសថែមទៀតនោះ នាថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ Tommy បាននាំភរិយា ទៅទិញគ្រឿងអលង្ការ សម្រាប់កូនស្រី របស់ខ្លួន។ Tommy បានបញ្ជាក់បន្ថែមថា “ថ្ងៃនេះទំនេរ នាំម៉ាក់ៗ មកទិញកាដូពិសេស ត្រៀមសម្រាប់កូនស្រីសំលាញ់ Jenny ម្តាយគេគ្រាន់តែទិញគ្រឿងអោយកូនក៏សប្បាយចិត្តខ្លាំង ចុះបើបានឃើញមុខកូនទៀត មិនដឹងជាសប្បាយចិត្តប៉ុណ្ណា (កូនមាសកូនពេជ្រ) អូនកើតឆ្នាំជូត តំណាងសត្វកណ្តុរតូច សំខាន់ម៉ាក់ៗយំទារដែរ អ៊ីចឹងទិញទាំងអស់គ្នាហ្មងទៅ អំបិលហើយខ្ញុំ”៕

បន្ទាប់មកលោក Tommy បានបង្ហោះបន្តទៀតថា៖ «🥰អរគុណអូនដែលព្រមទទួលយករូបបងតស៊ូលំបាកជាមួយបងរហូតមកទោះមានឧបសគ្គយ៉ាងណាក៍អូនសុខចិត្តនៅក្បែរបងអោយកំលាំងចិត្ត អ្វីសំខាន់បងកាន់ដៃអូនចូលរោងការបង្កើតគ្រួសាររួមគ្នា 👨‍👩‍👧 Sous Visa
អរគុណការលះបង់របស់អូនមកលើបងច្រើនណាស់ ជាពិសេសបានលះបង់រូបសម្រស់រូបរាងកាយពពោះកូនស្រីសំលាញ់អោយបងដែលជាកាដូនៃអាពាហ៍ពិពាហ៍របស់ពួកយើង 💕
ថ្ងៃនេះបងទិញជាកាដូជូនអូន និងកូនស្រី នេះជាទឹកចិត្តរបស់បងសម្រាប់អូននិងកូន ទោះបងមិនមានអីអស្ចារ្យដូចគេតែវាជាកំលាំងញើសឈាមរបស់បងខំប្រឹងប្រែងរកស៉ីដោយសុច្ចរឹត ចុងក្រោយ🙏🏻 សូមអរគុណសន្តិភាពដែលធ្វើអោយខ្ញ៉ំមានថ្ងៃនេះ ❤️ 🇰🇭
( ❤️Tommy Visa Jenny 👨‍👩‍👧 )» ។

រំលង់ប្រហែល១ម៉ោងក្រោយមក អ្នកនាង សួស វីសា បានស៊ែរហើយដាក់សារមួយឃ្លាថា៖“សល់តែ12ថ្ងៃទៀតបានឃេីញមុខកូនស្រីសំណព្វបេះដូងហេីយ Jennyនឹងសំរាលនៅព្រឹកថ្ងៃទី09ខែ10ឆ្នាំ2020វេលាម៉ោង09:09នាទីព្រឹក😍អរគុណប្តីសំលាញ់ដែលបានជូនកាដូរដ៏មានតំលៃទាំងនេះសំរាប់អូននឹងកូន🙏ទាំងនេះវាអាចតិចតួចសំរាប់គេអ្នកមាន តែវាពិតជាថ្លៃណាស់សំរាប់ខ្ញុំ🙏រាល់ថ្ងៃគ្រួសារខ្ញុំប្រឹងសាងបុណ្យល្អ ក៏បានជួបតែមនុស្សល្អៗហាក់ដូចមានទេវត្តាតាមថែរក្សា រកសុីរីកចំរេីន យេីងរកសុីទៀងត្រង់ប្រកបដោយសច្ចះ មិនច្រណែនគេ រកសុីស្របច្បាប់មិនប៉ះពាល់អ្នកណាចុងក្រោយផ្លែផ្កាដែលយេីងដាំក៏បានហុចផលមកយេីងវិញជាហូរហែរ” ។តោះទស្សនារូបភាពដូចខាងក្រោម

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *