តួកុមារាក្នុងរឿងភាគខ្មែរបុរាណកំឡុងឆ្នាំ ២០០០ជាង ពេលនេះមានប្រពន្ធ ហើយបានប្រុសគួរឱ្យស្រឡាញ់ម្នាក់

ជឿជាក់ថា ប្រិយមិត្តភាគច្រើនប្រាកដជានៅចាំតួអង្គកុមារាក្នុងរឿង ភាគខ្មែរបុរាណកំឡុងឆ្នាំ ២០០០ជាង មិនខាន ព្រោះកំលោះតូចរូបនេះ មានមុខមាត់ស្អាតសង្ហាតាំងពីក្មេង មានឭកពៀរសមសួនជាព្រះរាជបុត្រ ធ្វើឱ្យទស្សនិកជនជាច្រើនស្រឡាញ់ចូលចិត្ត និង នៅតែចងចាំវត្តមានរបស់រូបគេបើទោះបីជាពេលវេលាបានកន្លងផុតទៅជាច្រើនឆ្នាំក៏ដោយ ។

ដោយក្មេងប្រុសរូបនេះ ពិតជាបានធ្វើឲ្យមហាជនជាច្រើនកោតសរសើរនៅស្នដៃនៃការសម្ដែងរបស់រូបគេ មិនថាដើរតួអង្គបែបណាក៏ដោយ ហើយគ្រប់រឿងដែលកុមារារូបនេះ លេងសុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំង មិនតែប៉ុណ្ណោះ តារាសម្ដែងវ័យក្មេងរូបនេះ បានសម្ដែងក្នុងរឿងជាច្រើន ហើយសុទ្ធសឹងតែជាតួធំ សំខាន់នៅក្នុងសាច់រឿងថែមទៀតផង។

តែប៉ុន្មានឆ្នាំចុងក្រោយមកនេះ តារាសម្ដែងរូបនេះ បានបាត់មុខពីវិស័យសិល្បៈផងដែរ ជាពិសេស ធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ឃើញនៅរូបសម្បត្តិក្មេងប្រុសរូបនេះ ពេលធំពេញវ័យ និងចង់ដឹងពីជីវិតរស់នៅនាពេលនេះផងដែរ។ ដោយ តារារូបនេះ មានឈ្មោះ ឈួន ច័ន្ទរដ្ឋា ពេលនេះ អតីតតារាសម្ដែងវ័យក្មេងរូបនេះ ក៏ធំពេញវ័យ ចំណែកមុខមាត់នៅតែសង្ហា គួរឲ្យចាប់អារម្មណ៍មិនចាញ់កាលនៅពីក្មេងប៉ុន្មានឡើយ។

ម្យ៉ាងវិញទៀត ក្រោយផ្អាកពីសិល្បៈមួយរយៈធំកន្លងមកនេះ លោកបានរៀបការ និងកសាងជីវិតគ្រួសារយ៉ាងមានសេចក្ដីសុខ និងសុភមង្គលតែម្ដង ដោយបច្ចុប្បន្នតារារូបនេះក៏មានកូនប្រុសម្នាក់ មានមុខមាត់សង្ហា គួរឲ្យក្នាញ់មិនចាញ់កាលលោកនៅពីក្មេងឡើយ។ បើងាកទៅមើលេជីវិតរស់នៅបន្ទាប់ពីកសាងជីវិតគ្រួសាររួចមក អតីតតារារូបនេះ តែងតែបង្ហោះរូបភាពជាមួយភរិយា និងកូនលើបណ្ដាញសង្គមជានិច្ច ហើយគ្រប់រូបភាពទាំងនោះ លោកបានបង្ហាញនៅស្នាមញញឹមយ៉ាងសប្បាយរីករាយតែម្ដង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អតីតតារាសម្ដែងដើរតួនៅក្នុងរឿងភាគបុរាណ ព្រះលក្ខសិនវង្ស នាងព្រាហ្មកេសរ និងរឿងជាច្រើនផ្សេងទៀត បានផ្អាកពីការងារសិល្បៈច្រើនឆ្នាំមកហើយ ដោយពេលនេះ លោកបានប្រើជីវិតយ៉ាងសាមញ្ញ ដើម្បីរស់នៅជាមួយភរិយា និងកូនផងដែរ៕

Author: Thmeynews

Leave a Reply

Your email address will not be published. Required fields are marked *