មេ ក្លោ ង២នាក់ប្តីប្រពន្ធ ជួញ ដូ រគ្រឿ ង ញៀ ននៅខេត្តព្រៃវែង ត្រូវអាវុធហត្ថឃាត់ខ្លួនដកហូតបានជិត៤០០កញ្ចប់

ព្រៃវែង៖ កម្លាំងកង រាជអាវុធហត្ថស្រុកពាមរក៍ ខេត្តព្រៃវែង បានបង្ក្រាបមុខសញ្ញាជួ ញ ដូរ គ្រឿ ង ញៀ ន យ៉ាងសកម្ម២នាក់ ប្តីប្រពន្ធ ដោយរកឃើញ គ្រឿ ង ញៀ ន ជិត ៤០០កញ្ចប់ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

មន្រ្តីកងរាជអាវុធហត្ថស្រុកពាមរក៍ បានអោយដឹងថា ជនសង្ស័យឈ្មោះ ស៊ូ សាលី អាយុ៣១ឆ្នាំ និងប្រពន្ធ ឈ្មោះ ទូច ណាវី អាយុ២៨ឆ្នាំ ។

វត្ថុតាងចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន៣៨៧កញ្ចប់ ម៉ូតូមួយគ្រឿង ទូរស័ព្ទដៃចំនួន៤គ្រឿង , ឧបករណ៍សម្រាប់ជ ក់ ថ្នាំ ញៀ ន មួយសម្រាប់ និង ថង់ សម្រាប់ ច្រ ក ថ្នាំ មួ យចំនួន ទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួម និងវត្ថុតាង សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕

ប្រភព Chhaya Neat

Leave a Reply

Your email address will not be published. Required fields are marked *