វៀតណាម៖ ហេតុការណ៍គួរឲ្យរន្ធត់ខាងលើកើតឡើងនៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ Phong Dien នៃខេត្ត Thua Thien Hue ប្រទេសវៀតណាម បានបញ្ជាក់ថា ហេតុការណ៍ក្រឡាប់លិចទូកមួយបានកើតមានឡើង បណ្ដាលឲ្យស្ត្រីរៀបនឹងឆ្លងទន្លេម្នាក់ ត្រូវបានទឹកហូរយកទៅ ។
បើតាមការរាយការណ៍ អ្នករស់នៅក្នុងតំបន់បានឲ្យដឹងថា នៅម៉ោងប្រមាណ ៨ ព្រឹកមិញនេះ ស្ត្រីមានផ្ទៃពោះម្នាក់ បានធ្វើដំណើរតាមទូកទៅកាន់មន្ទីរពេទ្យ ដើម្បីសម្រាលកូន ។ ធ្វើដំណើរទើបតែបានប៉ុន្មានគីឡូម៉ែត្រពីផ្ទះនាង បែរជាជួបអកុសលក្រឡាប់ទូក បណ្ដាលឲ្យរូបនាងត្រូវបានទឹកហូរយកទៅ ។ ភ្លាមៗ មនុស្សជាច្រើនបាននាំគ្នាទៅជួយសង្គ្រោះ ប៉ុន្តែដោយសារតែទឹកជំនន់ហូរខ្លាំងពេក ទើបមិនអាចជួយបានឡើយ ។
អ្វីដែលធ្វើឲ្យគ្រប់គ្នារន្ធត់ និងទប់ទឹកភ្នែកមិនបាន នៅពេលបុរសជាស្វាមីស្ត្រីរងគ្រោះ បានស្រែកទ្រហ៊ោយំ បោកខ្លួន ដោយមិននឹកស្មាន ត្រឹមមួយប៉ព្រិចភ្នែក ត្រូវបាត់បង់ទាំងប្រពន្ធ និងកូនដែលមិនទាន់បានឃើញពន្លឺថ្ងៃរបស់ខ្លួនសោះ ៕