អ្នកនាង Love Riya មានប៉ុណ្ណឹងហើយ នៅតែសន្សំសំចៃទៀត រហូតស្វាមី លាន់មាត់ថា…(មានវីដេអូ)

ក្រោយ​រៀបការ​ជាមួយគ្នា​អស់​រយៈពេល​ប៉ុន្មាន​ខែ​នោះ ថ្មីៗ​នេះ អ្នកនាង​Love Riya​ និង​លោក​ប៉ូលិស​រូប​សង្ហា ហេង គីម​ហៀ​ង បាន​សម្រេច​ក្ដី​បំណង​របស់​ពួកគេ ដោយ​មាន​កូន​ម្នាក់ ជា​ដំណក់​ឈាម​រួមគ្នា។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ គេ​សង្កេតឃើញ​ថា ស្នេហា​របស់​ពួកគេ​មានរឿង​រកាំរកូស​តិច​តួច​ជាមួយគ្នា​ផង​ដែរ តែ​នៅតែ​អាច​ផ្សះផ្សា​គ្នា​បាន​វិញ ហើយ​លោក​ប៉ូលិស​រូប​សង្ហា​រូប​នេះ ដឹង​ខុស​ចេះ​កែ និង​ធ្លាប់​សន្យា​មិន​ធ្វើ​ឲ្យ​ភរិយា​របស់​ខ្លួន​ពិបាកចិត្ត​ទៀត​នោះ​ឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពីនេះ ប្ដី​របស់​Love Riya ក៏​ធ្លាប់​បាន​បញ្ជាក់​មុន​ពេល​រៀបការ​រួចហើយ​ថា នឹង​យក​បេះដូង​ការពារ​ប្រពន្ធ​កូន​របស់ខ្លួន ហើយ​ពេល​មានរឿង​ជាក់ស្ដែង រូបគេ បាន​ធ្វើ​ដូច​ការ​និយាយ​មែន ដោយ​ប្រើ​រូប​ភាពជា​បុរស​ដើមទ្រូង​ប្រាំ​ហត្ថ តតាំង​ពាក្យសម្ដី​ឥត​សំចៃ​ជាមួយ​អតីត​សង្សារ​ភរិយា​របស់​ខ្លួន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ស្វាមី នាង តែងតែជួយការងារផ្ទះ ជាច្រើន ក្រោយពីទំនេរ ការងាររបស់គាត់ ។

ជាក់ស្តែង ទោះទៅដើរលេង នៅខេត្តកំពត កំពុងតែញុំាបាយជុំគ្នាសុខៗ មួយសន្ទុះក្រោយមក ក៏បាត់ Love Riya អត់ឃើញ ស្រាប់តែ ស្វាមី ដើររកចុះឡើងៗ ក៏ឃើញភរិយាខ្លួន កំពុងនៅផ្ទះបាយ ហើយធ្វើរឿងមួយនេះជូនខ្លួនទៀត គឺឆាបាយគ្រឿងសមុទ្រ។

ឃើញទិដ្ឋភាពបែបនេះ ស្វាមីនាងគឺ លោក​ ហេង គីមហៀង ទ្រាំមិនបានក៏ថតវីដេអូ សកម្មភាពប្រពន្ធ រួចក៏ពោលពាក្យទំាងនេះចេញមកថា “អូយអ្នកអើយ អត់នឹកស្មានថាប្រពន្ធខ្ញុំ ស្អាតទំាងរូបសម្រស់ហើយ ស្អាតទំាងរូបរាងហើយ ចេះធ្វើម៉ាចប់ទៀត ឆាបាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញអត់បងប្អូន ស្អាតទំាងរូបសម្រស់ហើយ ស្អាតទំាងចរិយា ហើយចេះម៉ាចប់ទៀត សំខាន់អត់ខ្ជះខ្ជាយទេ របស់ណាញុំាមិនអស់ គឺយកមកច្នៃធ្វើម្ហូបផ្សេង នេះហើយជាប្រពន្ធដែលខ្ញុំចង់បាន ឥឡូវបានដូចបំណងហើយនៀក…”។

Leave a Reply

Your email address will not be published.