កូន៣មែន ដេត ម៉ាលីណា សម្រស់កាន់តែខ្ចី រហូតលើកឡើងថាមានតែសុខភាពផ្លូវចិត្តយើងសំខាន់…

ក្រោយលែងលះ អ្នកនាង ដេ​ត ម៉ាលី​ណា រស់នៅចិញ្ចឹមបីបាច់កូនប្រុសស្រីទាំង៣នាក់ កាន់តែយូរ សម្រស់កាន់តែខ្ចី សូម្បីក្រមុំក៏សុំខ្មាស់ដែរ​ ស្បែកឡើងភ្លឺម៉ត់រលោង គ្មានឃើញស្នាមជ្រាវជ្រួញសូម្បីតែមួយ មិនតែប៉ុណ្ណោះ សម្រស់ផ្ទៃមុខនិងរាងរូវរបស់រូបនាង អ្នកម៉ាក់ណាក៏ច្រណែនដែរ៕

អ្នកនាង ដេ​ត ម៉ាលី​ណា នៅតែ​រក្សាខ្លួន​ឲ្យ​នៅ​ទំនេរ ឬ​ហៅថា​ជា​អ្នក​ម្ដាយ​Single​ដដែល ដោយ​មិនទាន់​បើកចំហ​​បេះដូង​ទទួល​អ្នកណាម្នាក់​ឡើយ។

ងាកមកមើលអ្នកមេម៉ាយកូន៣រូបនេះ ក៏តែងតែបង្ហោះCatpionល្អៗធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនអានហើយពេញចិត្តស្ដូកតែម្ដង។ ជាក់ស្ដែង ថ្មីៗនេះ អ្នកម្ដាយដ៏រឹងមាំរូបនេះ បានបង្ហោះរូបថតតែងខ្លួនឡើងប្លែកស្អាតញាក់សាច់ ភ្ជាប់ជាមួយCaptionដ៏ទាក់ទាញថា

«ចូរចាំទុកណាសុខភាពផ្លូវចិត្តរបស់យើងសំខាន់ជាងអារម្មណ៍អ្នកដទៃបើគេមានចេតនាចាំចាប់កំហុសយើងសូម្បីយើងដកដង្ហើមក៏ខុសដែររៀនបំពេញក្ដីសុខអោយខ្លួនឯងខ្លះៗទៅកុំធ្វើតែដើម្បីតម្រូវចិត្តអ្នកដទៃច្រើនពេក»។

Leave a Reply

Your email address will not be published.