ឧកញ៉ា លាន អាហ្រ្វីល​គីនីន និងគូស្នេហ៍ ធ្វើពិធីសែនព្រេន ព្រមបំពេញមុខមាត់ ឲ្យប្រពន្ធថ្មី មេម៉ាយកូន៣នាក់ (មានវីដេអូ)

ដូចជាប្រិយមិត្តបានជ្រាបរួចមកហេីយ ពីស្នេហារបស់ ឧកញ៉ា លាន អាហ្វ្រីគីនីន ជាមួយនឹងគូស្នេហ៍ថ្មី ដែលត្រូវបានមហាជនដឹងលឺ ហេីយក៏មានមួយភាគតូចគិតថា មិនអាចស្រលាញ់គ្នាបានយូរ ដោយសារតែ លោក ជាមនុស្សព្រាននារី មិនចេះស្រលាញ់អ្នកណាបានយូរ។

ហើយថ្មីៗនេះ គេឃើញលោកបានបង្ហាញមុខមាត់នារីម្នាក់ ដែលជាគូស្នេហ៍ថ្មីផងដែរ មើលទៅអ្នកទំាងពីរ ពិតជាសមគ្នាខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ គ្រប់គ្នាភ្ញាក់ព្រឺត ក្រោយឃើញ អ្នកទំាងពីរ កំពុងធ្វើពិធីសែនព្រេន បាត់។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនោះ យូ លីណា ដែលជាភរិយាក្រោយ របស់ ឧកញ៉ា លាន អាហ្រ្វីល​គីនីន បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីទិដ្ឋភាពពិធីនេះ រួចបញ្ជាក់ច្បាស់ៗថា “26.06.22 ពួកយើងទាំងពីរ ជាប្ដីប្រពន្ធ ស្របច្បាប់ មានចំណងអាពាហ៍ ពិពាហ៍ និងចំណងមេបា ចាស់ទុំ ទាំងសងខាងដឹងឮ អរគុណបងប្អូន ដែលចូលរួមកម្មវិធីតូចតាច របស់យើងខ្ញុំ សុំទោសបងប្អូន ដែលមិនបានអញ្ជើញ ដោយពេលវេលារហ័ស និងមិនបានត្រៀម ទុកជាមុន”។

ឧកញ៉ា លាន អាហ្រ្វីល​គីនីន បានប្រាប់បន្ថែមថា “អរគុណប៉ាម៉ាក់ ទាំងសងខាង..ជាពិសេសដូនតា..កុងម៉ា..ចិនដែរតើ”។

គួរបញ្ជាក់ផងដែរថា ភរិយាថ្មីរបស់ឧកញ៉ា លាន អាហ្រ្វីគីនីន ជាមេម៉ាយកូន៣ ប្រកបរបរ រកស៊ីអនឡាញ ប៉ុន្តែអ្នកនាង ពិតជាមានសម្រស់ស្រស់ស្អាត មិនចាញ់ក្រមំុៗប៉ុន្មានទេ ដែលធ្វេីឲ្យលោក បញ្ចប់ភាពព្រាននារី ត្រឹមអ្នកនាង ។

Leave a Reply

Your email address will not be published.