លោក ផែង វណ្ណៈ ដឹងព័ត៌មាន មន្ត្រីអគ្គិសនី គិតខ្លី ស្រាប់តែលោក លើកឡើងថា…

មន្ត្រី អគ្គសនីម្នាក់ ត្រូវ ថ្នាក់លើផ្ទេរភារកិច្ច ពីស្រុកកំណើត នៅខេត្តបាត់ដំបង ទៅធ្វើការនៅ ខេត្តប៉ៃលិន ហេតុការណ៍ មួយដែលបានកើតឡើង កាលពី ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២២ ទៅគ្មានថ្ងៃវិលត្រឡប់ ធ្វើអោយប្រពន្ធ និងគ្រួសារសោកស្តាយបំផុត ។

ខណៈដែលមន្ត្រីអគ្គិសនីម្នាក់ បានសម្រេចប ញ្ច ប់ ជីវិតរបស់ខ្លួន ដោយសារតែតូចិត្តជាមួយថ្នាក់លើ ដែលបានបញ្ជូនរូបគេទៅធ្វើការឆ្ងាយពីឪពុកម្ដាយ ប្រពន្ធកូន ទាំងដែលរូបគេមិនចង់ទៅ។ មន្ត្រីអគ្គិសនីរួបនេះបានទុកនូវបណ្ដាំផ្ញើយ៉ាងកម្សត់ មុនពេលសម្រេចបញ្ចប់ជីវិតរបស់ខ្លូន និងជាសារមួយទៅដល់ថ្នាក់លើទាំងឡាយផងដែរ មុនពេលសម្រេចផ្ទេរភារកិច្ចមន្ត្រីក្រោមឳវាទណាម្នាក់។

មន្ត្រីអគ្គិសនីរូបនេះមានឈ្មោះ ស៊ាន សាវឿង ជាមន្ត្រីអគ្គិសនីនៅខេត្តបាត់ដំបង ដែលមានគ្រួសារឪពុកម្ដាយ ប្រពន្ធកូននៅទីនេះ តែត្រូវបានថ្នាក់លើរបស់ខ្លួនបញ្ជូនឲ្យទៅធ្វើការនៅខេត្តប៉ៃលិន ដែលឆ្ងាយពីប្រពន្ធកូនគ្រួសាររបស់គេ។ មុនសម្រេចបញ្ចប់ជីវិតលោក ស៊ាន សាវឿង បានសរសេរបណ្ដាំផ្ញើមកភរិយាថា៖ “ ខ្ញុំសុំទោសពុកម៉ែបងប្អូនទាំងអស់គ្នា និងប្រពន្ធសម្លាញ់ ខ្ញុំចង់សម្រាកជារៀងរហូតទៅ”។

នៅក្នុងសំណេរនោះរូបគេបានរៀបរាប់នូវបណ្ដាំបែងចែកទ្រព្យសម្បត្តិមួយចំនួន។ ដែលអាចសន្និដ្ឋានបានថា មន្ត្រីអគ្គិសនីរូបនេះជាមនុស្សមានមនោសញ្ចេតនាជ្រាលជ្រៅស្រឡាញ់បងប្អូនឪពុកម្ដាយ និងគ្រួសារខ្លាំងណាស់។ ដូច្នេះការផ្លាស់រូបគេពីខេត្តបាត់ដំបង ទៅធ្វើការនៅខេត្តប៉ៃលិន ជាតណ្ឌកម្មផ្លុវចិត្តមួយពិបាកក្នុងការទទួលយកសម្រាប់រូបគេឈានដល់ការគិតខ្លីបញ្ចប់ជីវិតខ្លួនឯងយ៉ាងដូច្នេះ។

រូបគេបានបន្តប្រកដោយកត្តញ្ញូភាពថា៖ “កូនសូមទោសម៉ែខាន់ ដែលកូនមិនមានអ្វីតបស្នងសងគុណម៉ែវិញ សូមពុកម៉ែបងប្អូន ប្រពន្ធសម្លាញ់ កុំយំសោកស្ដាយអី ខ្ញុំទៅបានសុខហើយ លាហើយទាំងអស់គ្នា។ អត្តឃាតុរបស់ខ្ញុំ ឬឃាតកម្មផ្លូវចិត្តមួយនេះ សូមថ្នាក់ដឹកនាំទុកជាមេរៀន មុននឹងផ្ទេរទីតាំងបុគ្គលិកពីស្រុកកំណើតរបស់ឡេឲ្យទៅឆ្ងាយផ្ទះ។ ផ្ទះខ្ញុំប្រពន្ធខ្ញុំ ម្ដាយឪពុកខ្ញុំ រួមទាំងខ្ញុំមានទីតាំងនៅបាត់ដំបងជិត GS អន្លង់រុន ស្រាប់ហេតុអ្វីផ្ទេរខ្ញុំទៅ GSប៉ៃលិនទាំងដែលខ្ញុំមិនចង់ទៅ។ សូមថ្នាក់ដឹកនាំគួរពិចារណាឡើងវិញ”។

ដោយឡែកចំពោះគណនីហ្វេសប៊ុកឈ្មោះថា វង្ស ភ័ក្ត្រា ដែលជាភរិយារបស់មន្ត្រីអគ្កិសនីដែលធ្វើអត្តឃាតខាងលើបានរៀបរាប់យ៉ាងកម្សត់ថា៖ “ប្ដីហត់ហើយបងសម្រាកទៅ។ ឡើងតំណែងមិនទាន់បាន១ខែផងប្ដីក៏ចាកចោលអូន អូនទទួលមិនបានទេ។ សូមបងទៅឲ្យបានសុខ កើតជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះ។ ស៊ាន សាវឿង កើតជាតិក្រោយកើតជាគូគ្នាទៀត”។

ស្ត្រីជាភរិយាបានបញ្ជាក់ទៀតថា ទោះបីជាប្ដីរបស់នាងបានប្រាក់ខែ៩០០ដុល្លារទៅ១០០០ដុល្លារ ក៏មិនអាចធ្វើឲ្យមនុស្សមានក្ដីសុខបានដែរ បើធ្វើការមានសម្ពាធគ្មានក្ដីសុខទេ។

តាមគណនីហ្វេសប៊ុក របស់ ភរិយា របស់សព បានបង្ហោះយ៉ាងក្តុកក្តួលបំផុត ថា

«Good morning my husband i love you so much 🥰💗🌞បើកភ្នែកមក ត្រឡប់មករកអូនអោបអូនថើបអូនដូចរាល់ថ្ងៃមុនទៅធ្វើការ😭😭😭😭មិចមិនមកយកអូនទៅផងអូនឯកាណាស់😢😢ចង់មានអ្នកកម្ដរអូនញុាំបាយ ពេលងូតទឹក មើលរឿង ពេលទៅដើរលេងថតរូបឲ្យអូនស្អាតៗ ហេតុអ្វីពេលនេះបងទៅចោលអូនគ្មានថ្ងៃត្រឡប់បែបនេះ ថ្ងៃយើងរៀបការ22.02.2021 😓ហើយថ្ងៃបងចាកចេញពីអូន25.06.2022😓 បន្សល់ទុកឲ្យអូននៅម្នាក់ឯងឯកាបែបនេះ អូននឹកបងខ្លាំងណាស់ប្ដីដ៏ល្អរបស់អូន😭😭😭😭😭😭Sean Savoeung 😭» ។

សូមបញ្ជាក់ថា នេះមិនមែនជាករណីទី១ទេ កន្លងមកក៏ធ្លាប់ករណីស្រដៀងគ្នាបានកើតឡើងផងដែរ ដោយសារតែមន្ត្រីមិនពេញចិត្តនឹងទង្វើរបស់ថ្នាក់លើ ឬការផ្ទេរភារកិច្ច និងទីតាំងការងារដែលខ្លួនមិនពេញចិត្តនឹងធ្វើការ។ ទោះបីជាយ៉ាងណា ករណីនៃការធ្វើអត្តឃាតនឹងក្លាយជាឧទាហរណ៍សម្រាប់ការពិចារណារបស់ថ្នាក់ដឹកនាំតាមអង្គភាពនានាមិនអាចអាងតែអំណាចរបស់ខ្លួនផ្លាស់ប្ដូរមន្ត្រីក្រោមឪវាទស្រេចតែអំពើចិត្តនោះទេ៕

ចំពោះលោក ផែង វណ្ណៈ ក្រោយដឹងរឿងនេះហើយ មិន​​​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់ បានត្រឹមទម្លាយយ៉ាងខ្លីនៅយប់ថ្ងៃទី២៦ ខែមិថុនា ថា «ខ្ញុំ​សូម​ចូលរួម​សោកស្ដាយ ដែល​បាត់បង់​ក្មួយ​ ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​ក្មួយ​ទេ​ ព្រោះ​ពូ​បាន​ដឹង​អំពី​សង្គម​ការងារ​បច្ចុប្បន្ន​ច្បាស់​លាស់​ណាស់!»៕

Leave a Reply

Your email address will not be published.