ការប្តី បាន៦ខែ អ្នកនាង​ Love Riya កាន់តែមានក្តីសុខ ខណៈកំពុងពរពោះ៣ខែ …

មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម ប្រាកដជាស្គាល់រួចមកហើយ ថៅកែលក់អនឡាញដ៏ល្បីឈ្មោះនៅលើបណ្តាញសង្គម គឺអ្នកនាង Love Riya ដែលគេស្គាល់ថាស្ត្រីដែលមានសម្រស់ស្អាតផូរផង់ បើទោះបីជាអ្នកនាងមានវ័យរាងច្រើនបន្តិចក៏ពិតមែន។
បើទោះបីពេលនេះ អ្នកនាង Love Riya មានកូនមួយរួចក៏ពិតមែន តែបើងាកទៅមើលរូបសម្ផស្សនាងវិញ ឃើញថា ពិតជាស្រស់សោភាខ្លាំងតែម្ដង។ ក្នុងនោះដែរ នាងក៏តែងតែបង្ហាញសកម្មភាពប្រចាំថ្ងៃ ជាមួយការស្លៀកពាក់ឆើតឆាយ ប្ដូរស្ទាយ៍គ្រប់ម៉ូត បូករួមនឹងគ្រឿងអលង្កាពេជ្រពាក់ជ្រែកខ្លួនទៀតផង។

ងាកមកមើលជីវិតឯកជន អ្នកនាង​Love Riya​ពិតជា​ស្រឡាញ់​ស្វាមី​របស់​ខ្លួន​ណាស់ ខណៈ​ស្វាមី​របស់​អ្នកនាង ជា​បុរស​ដើមទ្រូង​ប្រាំ​ហត្ថ ពេល​ទាក់ទង​គ្នា​ដំបូង បាន​ប្ដេជ្ញា យក​បេះដូង ការពារ​ប្រពន្ធ​កូន​របស់ខ្លួន​។ លុះ ពេល​មានរឿង​ជាក់ស្ដែង ក្រោយ​រៀបការ​នោះ រូបគេ បាន​ធ្វើ​ដូច​ការ​និយាយ​មែន ដោយ​ចេញមុខ​តតាំង​ពាក្យសម្ដី​ឥត​សំចៃ​ជាមួយ​អតីត​សង្សារ​ភរិយា​របស់ខ្លួន​។​

ទោះយ៉ាងណា​មិនមែន​មានន័យថា លោក​ប៉ូលិស​រូប​សង្ហា​ល្អឥតខ្ចោះ​ឡើយ ដោយ​កន្លងមក​រូបគេ ធ្លាប់ធ្វើ​ឲ្យ​អ្នកនាង​Love Riya​សង្កៀរចិត្ត​ខ្លះៗ​រឿង​ផឹ​,​ក​ស៊ី តែ​លោក​ប៉ូលិស​រូប​សង្ហា​រូប​នេះ ដឹង​ខុស​ចេះ​កែ និង​ធ្លាប់​សន្យា​មិន​ធ្វើ​ឲ្យ​ភរិយា​របស់​ខ្លួន​ពិបាកចិត្ត​ទៀត​នោះឡើយ​។​
រហូតមកដល់​ពេលនេះ ពួកគេ បាន​រៀបការ​ជាមួយគ្នា​រយៈពេល​ប្រមាណ​៦​ខែ​ជាង​ហើយ ហើយ​កំពុង​តែមាន​ដំណក់​ឈា​,​ម​រួមគ្នា ដោយនៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២​ អ្នកនាង​Love Riya​បាន​ទៅពិនិត្យ​ផ្ទៃពោះ ហើយ​ប្រាប់ថា «​ប៉ាៗ​មិនបាន​ជូ​មក​ទេ​»​។ ដោយ​ឃើញបែបនេះ លោក​ប៉ូលិស​រូប​សង្ហា​រំភើប ​ខ្លាំង​ណាស់ ក៏​ពោល​ពាក្យ​ថា «​ប្រុស​តន បាន​៣​ខែ​ហើយ​បងប្អូន​»​។​
​ក្នុង​ការ​បង្ហោះ​សារ​នេះ អ្នកនាង Love Riya​បាន​ភ្ជាប់ជាមួយ​វីដេអូ ​បង្ហាញ​ពី​សកម្មភាព​អេកូ​មើល​កូន​របស់ខ្លួន ដោយ​ឃើញ​ថា អូន​តន​​នៅ​មិន​ស្ងៀម​នោះទេ រើ​ចុះ​រើ​ឡើង ខណៈ​អ្នកគាំទ្រ​ឃើញ​ហើយ ទាយ​ថា​កូនប្រុស ដូច​ទៅ​នឹង​ឪពុក​របស់​គេ បង្ហោះ​សារ​អញ្ចឹង​៕ ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​វីដេអូ ខាងក្រោម ៖

Leave a Reply

Your email address will not be published.