លោក ហេង ឡុង កំពុងសប្បាយ ស្រាប់តែ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា Surprise ឡានតម្លៃជាង១លានដុល្លារ…(មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកយោងតាមរយៈ ហ្វេសប៊ុករបស់ លោក យឹម តាស្រង់ បានធ្វើការបង្ហោះ នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ ដោយភ្ជាប់ រូបភាពគួរឲ្យចាប់អារម្មណ៍មួយទៅនឹង ឧកញ៉ា ហេង ឡុង ទទួលបានកាដូ​ដ៏មានតម្លៃ ថ្លៃខ្លាំង ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅនឹងឡានមួយគ្រឿង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែល តាមរយៈការបង្ហោះនោះ លោក ឧកញ៉ា ហេង ឡុង ត្រូវបានគេធ្វើជា Surprise ទៅដល់គេហដ្ឋាន ដោយត្រូវគេ ដឹកឡានថ្មីមួយគ្រឿង ទម្លាក់ពីឡាន កុងទឺន័រ ដល់មុខផ្ទះតែម្តង ជាមួយអារម្មណ៍នឹងស្មានមិនដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ រថយន្តដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទិញជាកាដូជូន ជារថយន្តមាក់ Rolls Royce មានឈ្មោះ Cullinan សេ៊រី ២០២២ ពណ៌ខ្មៅ ដែលគេប៉ាន់ប្រមាណមានតម្លៃជាង ១ លានដុល្លារ ឯណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.