មេម៉ាយ មានហាងឆេង! ទ្រី ដាណា ទម្លា យ អារម្មណ៍ពិត ក្រោយពីជួបកំលោះសង្ហា រហូត ចេញ MV (មានវីដេអូ)

កាលពី ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២២ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ លោកស្រី ទ្រី ដាណា បានរៀបចំកម្មវិធី ពិធីសម្ពោធផលិតផលថ្មីរបស់ខ្លួន ព្រមទំាងមានការចូលរួមពីសំណាក់ តារាល្បីៗជាច្រើនដួង ហើយ អ្វីដែលកាន់តែភ្ញាក់ ថែមទៀតនោះ តារាសម្តែង និងពិធីករ ស្រស់សង្ហា សេង មង្គល បានក្លាយជា BA ឲ្យផលិតផលថ្មី របស់ ទ្រី ដាណា អ្វីដែលសំខាននោះគឺ Live ត្រឹម ជាង២០នាទី មានអ្នកចូលទស្សនា ជាង១០ម៉ឺននាក់ ។

ជាក់ស្តែងមហាជននៅតែគិតទុកទៀតថាគាត់មានទំនាក់ទំនងស្នេហាដដែរ ក្រោយក្រោយគាត់បានប្រកាសហើយថា សេង មង្គលមិនមែនជាគូរស្នេហ៍ទេ គឺជាជំនួយការ BA ផលិតផលថ្មីនាំចូលផ្តាច់មុខរបស់ក្រុមហ៊ុន Dana Try ។

អ្វីដែរគ្រប់គ្នាគិតមិនខុសនោះគឺថា ចែដាណា និង លោក មង្គល អាចឈានទៅដល់ថ្ងៃរៀបការឆាប់ៗ ដោយតាមរយះតាមអាខោនហ្វេកបុក ទ្រីដាណា​ និង លោក​​ មង្គលនៅតែបន្តផុសរូបកៀ-កកើ-យគ្នាដូចគ្រួសារតែមួយ ពិសេសចំណងជើងដែរពួកគាត់ទាំង២សរសេរគឺ​ ជាស្នេហាមែនទែន មិនបានលេងសើចទេ ទោះបីជាលោកសេង មង្គល ស្រលាញ់ចែដាណា សម្លឹងមើលលុយក៍ដោយ ក៍ចែដាណា សុខចិត្ត និង លើកយកឧទាហរណ៍ច្បាស់ៗមកបញ្ជាក់។

ជាក់ស្តែង នៅព្រឹកថ្ងៃទី 13​ ខែ កក្កដា ឆ្នាំ 2022 អ្វីដែរគ្រប់គ្នាទន្ទឹមរង់ចាំនោះបានមកដល់ហើយ ព្រោះមហាជនទាយទុកមុនមិនខុសមែន ចែដាណា បានបង្ហាញមុខ លោក សេង មង្គល ក្នុង MV រួមគ្នា ដោយសំដែងសមគ្នាខ្លាំងណាស់ ក្នុងបទចម្រៀងមានចំណងជើងថា’មនុស្សដែលអូនស្រលាញ់ជាងគេគឺបង”ដែរជាសំនៀងដើមរបស់លោកគូម៉ា ជាពិសេស ស្និតស្នាលដូចប្តីប្រពន្ធទៅហើយ ក្នុងវីដេអូនោះ មានឈុតផ្អែមល្ហែមជាច្រើន អមដោយសារលោកស្រីដាណានិយាយថា:”មនុស្សដែលអូនស្រលាញ់ជាងគេគឺបងអ្នកណាខ្លះចង់មើលMVលូវមកដល់ហើយ”។

ចង់ជ្រាបច្បាស់ខាងក្រោមនេះមានវីដេអូ:

Leave a Reply

Your email address will not be published.