ហុិន ចាន់នីរ័ត្ន ចេញវីដេអូ បញ្ជាក់ច្បាស់ ក្រោយពី ធ្លាយថា Prank (មានវីដេអូ)

កាលពីប៉ុន្មានថ្ងៃ មុន រឿង ចែដាណា លោក សេង មង្គល ជាពិសេស កញ្ញា ហុិន ចាន់នីរ័ត្ន មានការផ្ទុះកក្រើកជាខ្លាំង ដោយ លោក សេង មង្គល និង ចែទ្រីដាណា បានរៀបចំកម្មវិធី ពិធីសម្ពោធផលិតផលថ្មីរបស់ខ្លួន ធ្វើអោយកក្រើកពេញបណ្តាញសង្គម ។

រហូត ធ្វើអោយអ្នកគាំទ្រ កញ្ញា ហុិន ចាន់នីរ័ត្ន បាន អាណិតនាង យ៉ាងខ្លាំង ភ្លាមនោះដែរ គេឃើញ ហុិន ចាន់នីរ័ត្ន ន បានបង្ហោះរូបភាព ក្នុងទឹកមុខក្រៀមក្រំយ៉ាងខ្លាំង មិនដឹងជាមានរឿងអ្វី ក្នុងចិត្តទេ រួចភ្ជាប់សារប្លែកៗ ថា “លើលោកនេះគ្មានអ្វីឋិតថេរទេ”។ នីរ័ត្ន បន្តបង្ហោះសារមួយទៀតថា “ពេលវេលាមិនត្រឡប់ក្រោយ តែមិនបានន័យថាពេលវេលាឈប់ដើរទៅមុខឯណា”។

ពេលឃើញហ្វេនៗ បារម្ភពេក ធ្វើឲ្យ នីរ័ត្ន ទប់ចិត្តលែងជាប់ហើយ ក៏បានផ្ញើសារមួយជូនពុកម៉ែ បងប្អូន និងអ្នកគាំទ្រខ្លួន នៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២២ នេះថា “មានឃើញអីអត់? កុំគិតច្រើនអីណា ខ្ញុំអត់មានកើតអីទេណា អត់បានសេដទេ កុំបារម្ភ រឿងការងារផ្សេង រឿងផ្ទាល់ខ្លួនផ្សេង អរគុណខ្លាំងណាស់ ដែលស្រលាញ់ និងចូលចិត្ត នាងខ្ញុំ ពិតជា រំភើបខ្លាំងណាស់ សូមជូនពរអ្នកទាំងអស់គ្នា សុខភាពល្អ និងជៀសផុត កូវីដ 19″។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ ហ្វេនៗចង់ដាច់ផ្ងារបាត់ ក្រោយឃើញ ហុិន ចាន់នីរ័ត្ន មានការងារថ្មីមួយនេះបាត់ ដោយជួយផ្សាយ ផលិតថ្មី របស់ ចែដាណា ដែលទើបបើកសម្ពោធថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ហើយផេកហ្វេសប៊ុកផ្លូវការរបស់ ហ៊ិន ចាន់និរ័ត្ន បានបង្ហោះថា «ផលិតផលថ្មីដែលជួយឲ្យសម្រស់កាន់តែស្រស់ស្អាតគឺ វីតាមីនCOLLA CQ10 NNP ជាប្រភេទអាហារបំប៉នដែលមានសារធាតុផ្សំឡើងពី ផ្លែឈើធម្មជាតិ និង វីតាមីនC ដែលជំនួញដល់ ស្បែក ក្រចក សរសៃសក់ ជាពិសេសជួបន្តឹងស្បែកនិងកាត់បន្ថយភាពជ្រាវជ្រួញ» ។

ក្រោយពីបង្ហោះបែបនេះហើយមានអ្នកចូលទៅរិះគន់យ៉ាងខ្លាំង ។ ហុិន ចាន់នីរ័ត្ន បានលើកឡើងថា «អត់ដឹងអីផង ការងារនឹង😏 prank អីលោក😅 កុំគិតច្រើន» ។

ក្រោយពីឃើញសារបង្ហោះបែបនេះហើយ អ្នកគាំទ្រភាគច្រើនបានលើកឡើងថា កញ្ញា ហ៊ិន ចាន់នីរ័ត្ន បាន Prank ពួ ស្រាប់តែ កញ្ញា ក៏បានចេញវីដេអូធ្វើការបកស្រាយប្រាប់ដល់មហាជនឱ្យបានដឹងថា

លូវគេថាខ្ញុំ Prank ខ្ញុំអត់ចេះPrank ទេ គ្រាន់តែបងប្អូនអាចនឹងយល់ច្រលំ តែខ្ញុំក៏អត់និយាយច្រើន ដោយសារ ការងារផ្ទាល់ខ្លួនហើយនឹង, ក៏វាមិនមែនជារឿង ខ្ញុំដូចគ្មានអីត្រូវបកស្រាយចឹងណា កុំបារម្មណ៍ខ្ញុំអត់ចេះកុហកបងប្អូនទេ។

Leave a Reply

Your email address will not be published.