លែងប្តី ថ្មីៗ អ្នកនាង ទ្រិញ ផល្លា សម្ញែងមាសស្រោចខ្លួន

កាលពីប៉ុន្មានថ្ងៃនឹង ធ្វើអោយកក្រើកម្តងទៀត រឿង លេប ថ្នាំ ស ម្លា ប់ខ្លួន ហើយ ក្រុមគ្រូពេទ្យ ជួយសង្គ្រោះទាន់ពេលវេលានោះពេលនេះ ទ្រិញ ផល្លា លែងខ្វាយខ្វល់ចាប់ផ្តើមសម្ញែងគ្រឿងមាសទាំងឈុតឡើងលឿង ឆ្អិនបើនិយាយពីខ្សែកចង់គ្រេចកទៅហើយ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្មានថ្ងៃចុងក្រោយនេះគេសង្កេតឃើញរឿងរ៉ាវរបស់ប្តីប្រពន្ធ អេដមីន ជីងចក់ និង ទ្រិញ ផល្លា បានស្ងប់ស្ងាត់បន្តិចដោយរឿងក្តីនេះនៅក្នុងដៃតុលាការ ហើយប៉ុន្មានថ្ងៃមុនក៏បានលេចឮថា ទ្រិញ ផល្លា បានលេបថ្នាំស ម្លា ប់ខ្លួនតែត្រូវបានសង្រ្គោះទាន់ពេលវេលា ខណៈអតីតស្វាមីថា ទ្រិញ ផល្លា ធ្វើបែបនេះដើម្បីទាក់ទាញការចាប់អារម្មណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលក់អនឡាញរូបនេះបានបង្ហាញនូវរូបភាពជាច្រើនសន្លឹកនៅក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីខ្មែរជាមួយនឹងការលំអរនូវគ្រឿងមាសស្រោចខ្លួនដែលធ្វើឱ្យមហាជននៅក្នុងបណ្តាញសង្គមបានបញ្ចេញមតិគ្រប់គ្នាដោយខ្លះបាននិយាយបែបឌឺដងរិះគន់ហើយខ្លះទៀតក៏បានជូនពរឱ្យនាងតស៊ូ ដើម្បីមើលថែទាំកូនប្រុស ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ អ្នកនាង ផល្លា បានបង្ហាញគ្រឿងមាស ឡើងមួយឈុតធំ ពាក់លើខ្លួន មើលទៅពិតជាស្អាតញាក់សាច់ហ្មង រួចពោលពាក្យ ទំាងនេះចេញមកថា “ខ្ញុំអាចលុប ឬ បំភ្លេចរាល់កំហុសរបស់អ្នកបាន ប៉ុន្តែមិនអាចសាងទំនុកចិត្ត លើអ្នកឡើងវិញម្តងទៀតបានទេ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំកាន់តែដឹងគុណជានិច្ច មនុស្សដែលធ្លាប់ជួយខ្ញុំ ហើយក៏ចងចាំជានិច្ច មនុស្សដែលធ្លាប់មើលងាយខ្ញុំ…ពេលខ្លះយើងមិនចាំបាច់ល្អជាមួយគ្រប់មនុស្សនោះទេ ត្រឹមតែល្អ ជាមួយនិងមនុស្សដែលគេល្អជាមួយយើងគ្រប់គ្រាន់ហើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយពេលខ្លះទៀត ទោះជាហត់នឿយ យ៉ាងណា ក៏យើងត្រូវតែតស៊ូ ព្រោះយើងកើតមកមិនមែនមានគ្រប់យ៉ាងនោះទេ……! អ្វីដែលអាចយកឈ្នះភាពមិនពិតបាន គឺមានតែការពិតតែមួយគត់។ អំពើល្អមិនសាបសូន្យ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published.