ផែង វណ្ណៈ សំុទោស លោកជំទាវ ហ៊ុន សុីណាត រួច ស្រាប់តែ លោកជំទាវ ទម្លា-យសារ ដោយបានលើកទោស អោយលោក ផែង វណ្ណៈ ដោយសារតែ…

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា មហាជនទន្ទឹងរងចាំមើលព្រឹត្តិការណ៍បន្ទាប់ ថាតើនឹងមានរឿងអ្វីកើតឡើង ក្រោយពេលលោកជំទាវ ហ៊ុន ស៊ីណាត ប្រកាសប្តឹងលោក ផែង វណ្ណៈ​ ឲ្យទាល់តែបានដាច់ខាត ពីបទញុះញង់ឲ្យមានការរើសអើង។ រឿងនេះកើតឡើងដោយសារតែពូ ចក់ និង អ្នកនាង ផល្លា ផ្ទុះកក្រើកខ្លាំងពេញបណ្តាញសង្គមហ្វេសប៊ុក , Tik tok ។

យ៉ាងណាមិញស្រាប់តែនៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ លោក ផែង វណ្ណៈបានទៅជួបលោក ជំទាវហ៊ុន សុីណាត ផ្ទាល់ហើយដោយលោកបានរៀបរាប់បែបនេះថា«ក្រោយ​ភ្លៀង​មេឃស្រលះ​ ! នៅព្រឹក​ថ្ងៃ​ទី​ ១៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ ខ្ញុំបាទបាន​ការ​អនុញ្ញាត​ពី​អ្នកមីង​ ហ៊ុន​ ស៉ីណាត​ ចូលជួបដេីម្បីធ្វេីការ​សុំទោស​អ្នកមីង​ និង​ ទទួល​យកការ​ណែនាំ​ពីអ្នកមីងដេីម្បី​កែប្រែ​នូវចំណុចខ្វះខាតដេីម្បី​បន្តការងារ​លេីបណ្ដាញសង្គម​ហ្វេសប៊ុក​តទៅ​មុខទៀត​ ។ ក្មួយ​សូមគោរព​ជូនពរ​អ្នកមីង​ មានសុខភាពល្អ​ បរិបូណ៌​ អាយុ​យឺនយូរ​ ដេីម្បី​បន្តបំរេី​ប្រជាពលរដ្ឋ​តទៅទៀត​ក្រោមម្លប់សន្តិភាព​នៃ​ការដឹកនាំ​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ 🙏

ដោយឡែក លោក ជំទាវ ហ៊ុន សុីណាត ក៏ព្រមអភ័យទោស និង មិនប្រកាន់ទោសពៃអីនោះទេ បន្ទាប់ពីលោក ផែង វណ្ណៈ បានដឹងនៅកំហុសខុសឆ្គងរបស់ខ្លួន ដោយលោកជំទាវ លើកឡើងបែបនេះថា «អុញ! ស្មានតែអត់ចេះរត់រកអន្តរាគមន៍ ណ្ហើយចុះដោយសារមានវត្តមានលោកក្មួយ ឃ្លាំង ហួត ជាមនុស្សម្នាក់ក្នុងសង្គមជាចាស់ទំអញ្ជើញមកដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនក្នុងពាក្យសម្ដី កន្លងមកគាត់មកអង្វរខ្ញុំក៏បញ្ចប់ទៅ ។ ម្យ៉ាងទៀតមីងសូមឲ្យក្មួយចេះប្រើភាសាល្អហើយដាក់មានៈមិនមែនអ្វីដែលក្មួយនិយាយសុទ្ធតែត្រូវ សុទ្ធតែល្អគ្រប់ដប់ទេ ។ រៀនដាក់មានៈ រៀនស្ដាប់ចាស់ ៗរៀនទទួលយកគំនិតអ្នកដទៃ រៀនឲ្យតម្លៃគេ ដើម្បីការរីកចម្រើនរបស់ក្មួយទៅអនាគតសុភាសិតបុរាណខ្មែរយើងអប់រំអោនដាក់គ្រាប់ងើយស្កក សម្ដីរបស់មីងក្មួយទទួលយកមិនទទួលយកបោះចោលចុះ ។»

Leave a Reply

Your email address will not be published.