ហ៊ុយ យ៉ាឡេង ប្រកាសលក់ផ្ទុះឡៃឡុងក្រោមតម្លៃទីផ្សារ លក់ទ្រព្យខ្ទេចខ្ទីទាំងអស់ ព្រោះតែ (មានវីដេអូ)

កាលពីម្សិលមិញលោក ហ៊ុយ យ៉ាឡេង ប្រកាសលក់ផ្ទះ ហើយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នេះ លោកបានប្រកាសលក់ឡាន ១គ្រឿងទៀត ដើម្បីបន្ដអាជីព ដើម្បីរកច្រកចេញពីវបត្ដិជំងឺកូវីដ-១៩ ឬបន្ដអាជីពផលិតខ្សែភាពយន្ដទៀត។

ផលិតករល្បីឈ្មោះរឿង «ដើម្បីកូន» បានប្រកាសដាក់លក់ផ្ទះបន្ទាន់ក្នុងតម្លៃជាង ១០ម៉ឺនដុល្លារ ដើម្បីយកលុយទៅសងបំណុលគេ បន្ទាប់ពីខាតបង់ក្នុងការផលិតរឿងអំឡុងពេលវិបត្តិកូវីដ-១៩ រយ:ពេល ២ឆ្នាំកន្លងទៅនេះ។

លោក ហ៊ុយ យ៉ាងឡេង បានឲ្យដឹងថា ផ្ទះដែលលោកដាក់លក់នេះក្នុងតម្លៃ ១៣៥,០០០ដុល្លារ តែប៉ុណ្ណោះ ហើយទីតាំងផ្ទះស្ថិតនៅក្នុងគម្រោងទី ១៤ បុរីម៉នដានី នៅក្បែរផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ។ លោកបញ្ជាក់ថា ចំពោះមូលហេតុដែលបង្ខំឲ្យលោកលក់ផ្ទះ ដោយសារតែយកលុយសងបំណុលគេ ដែលខ្ចីមកផលិតរឿង ហើយជាប់គាំងកំឡុងពេលវិបត្តិជំងឺកូវីដ-១៩។

លោក ហ៊ុយ យ៉ាឡេង បានរៀបរាប់ថា ជីវិតពិតជួបវិបត្តិជំងឺកូវីដ-១៩ រយ:ពេល ២ឆ្នាំមកនេះ​ ធ្វើឲ្យលោកដូរផ្ទះចុះឡើង។ លោកតស៊ូរំលួសបានទ្រនំមួយ ខ្វះទុនថតទៅសុំក្រុមហ៊ុនទី ១ ចំនួន ៣ម៉ឺនដុល្លារ ហើយសន្យាសងថ្លៃដើម និងជូនប្រាក់ចំណេញ ១៥,០០០ដុល្លារថែម និងក្រុមហ៊ុនទី ២ ចំនួន ១ម៉ឺនដុល្លារ ដោយសន្យាជូនថ្លៃដើមនិងចំណេញ ៥ពាន់ដុល្លារទៀត គិតខុសភាពយន្តដែលផលិតពីព្រឹត្តិ​ការណ៍វិបត្តិពិតបញ្ចាំងភ្លាមៗ គ្មានអ្នកទស្សនា។

លោកបន្តថា «ខ្ញុំមិនបន្ទោសអ្នកទស្សនាទេ នេះជាបទពិសោធន៍ មិត្តខ្ញុំនៅបារាំងបានប្រាប់ថា គាត់ធ្លាប់គិតដូចខ្ញុំ ហើយខាតដូចគ្នា គាត់ថា ទុក ៣ឆ្នាំទៀត បានមានអ្នកមើលតែថ្ងៃសម្ពោធអ្នកទស្សនាសុទ្ធតែរីករាយនឹងភាពយន្តនេះ ហើយមានក្រុមហ៊ុនមួយសុំទិញរឿងនេះ ក្នុងតម្លៃ ៦ម៉ឺនដុល្លារ ខ្ញុំបារម្ភខ្ញុំក៏កុងត្រាលក់ថ្ងៃបញ្ចាំងទី ១ លទ្ធផលគឺមិនស្រួលទៅហើយ ទីបំផុតថ្លៃដើម ៨ម៉ឺនដុល្លារ បញ្ចាំងបាន ៦ពាន់ដុល្លារ ហើយក្រុមហ៊ុនទិញក៏សុំនិរាករ។

ផលិតករ ហ៊ុយ យ៉ាឡេង និយាយទៀតថា មិត្តលោកច្រើនណាស់ឲ្យយោបល់ថា កុំនិរាករតែលោកគិតថា ដៃគូដំបូងគេមករកយើងគេថ្មី គេយល់ថាចំណេញបាន ធ្វើដូចនេះបើខាតលោកទទួលខុសត្រូវ។ លោកបានឲ្យដឹងទៀតថា ប៉ុន្មានខែនេះគិតច្រើន ដោះស្រាយរកថវិកាដើម្បីផលិតបន្តទៀត មិនបានដល់ចំណុចចុងក្រោយ មានតែសុំដល់អ្នកមានចិត្តបុណ្យ ជួយទិញផ្ទះលោកដូចប្រកាសខាងលើនេះប៉ុណ្ណោះ៕

ដោយឡែកនាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២២ គេប្រទះឃើញ លោកបានបង្ហោះដាក់លក់រថយន្តបន្តទៀតថា៖

លាហើយសេះខ្មៅឯងប្រៀបដូចជាកូនរ៉េបទ័របោលគ្រប់
ច្រកល្ហកគ្រប់ខេត្តក្រុង😭ពេលខ្លះឯងប្រៀបដូចជាកូន

ផ្ទះតូចសម្រាប់ខ្ញុំស្នាក់នៅពេលយប់😭ខ្ញុំមិនចង់លក់ឯង

ទេ😭តែដើម្បីរកច្រកចេញរកផ្លូវបានផលិតភាពយន្តបន្តរ

មានតែបង្ខំចិត្តអោយឯងទៅរកម្ចាស់ថ្មីចុះ🙏
លាហើយលាទាំងអាល័យ😭

Leave a Reply

Your email address will not be published.